តារា​សម្តែង​ស្រី​របស់​ប្រ​ទេស​ចិន​ Vicki Zhao (ត្រចៀកកាំ) បាន​ចេញ​ប្រ​ឡូក​ក្នុង​វិស័យ​សិល្បៈ​ដំបូង​កាល​ពី​ ២២ឆ្នាំ​មុន ហើយ​នាង​បាន​ទទួល​ប្រ​ជា​ប្រ​ប្រិយ​ភាព​ខ្លាំង​បន្ទាប់​ពី​បាន​សម្តែង​ក្នុ​ងរឿង​ “My Fair Princess”។ ចាប់​តាំង​ពី​ពេល​នោះមក​ នាង​ត្រូវបាន​គេ​គ្រប់​គ្នា​ស្គាល់​ជា​តារា​សម្តែង​ស្រី​មាន​​ភាពស្អាត​ស្អំ​ និង​ស្រស់​ស្អាត​។

ប៉ុន្តែ​ថ្មីៗ​នេះ​ មាន​ជន​អនាមិកម្នាក់​បាន​បង្ហោះ​រូប​ភាពមួយ​មិន​ល្អ​មួយ​ចំនួន​ក្នុ​ងបណ្តាញសង្គម​។ ជនអនាមិកនោះ​និយាយ​ថា​ គេ​បាន​ប្រ​ទះ​ឃើញ​ Vicki ជក់​បារីអំឡុង​ពេល​សម្រាក​ ខណៈ​កំពុង​ថត​រឿង​ថ្មី​របស់​នាង​។ នៅក្នុង​រូប​ភាព​ មើល​ទៅ​នាង​ដូច​ជា​កំពុង​ជជែក​ជា​មួយ​គេឯង​ និង​មាន​កាន់​បារីនៅក្នុង​ដៃ​។ រូប​ភាព​ទាំង​អស់​នោះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ តារា​ស្រី Vicki ជក់​បារីដែល​នាង​កាន់​ បើសិន​ជា​ពិនិត្យ​ឱ្យ​ច្បាស់​តាម​ផ្សែង​ដែល​ហុយ​ចេញ​មក​។

តារា​សម្តែង​ដែល​នៅ​ក្នុង​រូប​ថត​នោះ​មើល​ទៅ​ដូច​ឈឺ​ មុខ​ស្លេកៗ ខុស​ពី​ពេល​ឃើញ​តាម​ទូរទស្សន៍​ដាច់​ស្រ​លះ​ ដែល​នេះ​ជា​ហេតុ​នាំឱ្យ​គ្រប់​គ្នា​ចលាចល​។ “រូប​ទាំង​នោះ​ធ្វើ​ឱ្យ​នាង​បាត់​បង់​នូវ​លក្ខណៈ​ល្អ​ក្នុង​នាម​​ជា​ “ត្រចៀក​កាំ” (ឈ្មោះ​តួអង្គ​ក្នុង​រឿង​ My Fair Princess)” មតិ​មួយ​ចំ​នួននិយាយ​បែប​ហ្នឹង​ ខណៈ​ដែល​អ្នក​ខ្លះ​ទៀត​ថា Vicki មើល​ទៅដូច​អ៊ំ​ស្រី​ចាស់​ពេល​មិន​ផាត់​មុខ។

ទោះ​បី​ជា​គ្មាន​ការ​បញ្ជាក់​ច្បាស់​លាស់​ថា​រូប​ទាំង​នោះ​ជា​រូប​របស់​ Vicki ឬក៏​អត់ ប៉ុន្តែ​អ្នក​គាំទ្រ​របស់​នាង​នៅកាន់​ជើង​នាង​ និង​ប្រ​ឆាំង​តប​ត​ជា​មួយ​មតិ​អាក្រក់​ៗ​ទាំង​អស់​នោះ។ ពួ​ក​គេ​ប្រាប់​ថា ការ​ជក់​បារី​មិន​មែន​ជាបទ​​ឧក្រិដ្ឋកម្មទេ​ ហើយ​ទោះ​បី​រូប​ភាព​នោះ​ជា​រូប​របស់​ Vicki ពិត​មែន​ ក៏ពួក​គេ​នៅ​តែ​បន្ត​គាំទ្រ​នាង​ដែរ​៕

ប្រ​ភព៖  entertainment

(Number Of Views: 633 times)