ស្រី​ស្រស់ Park Bom បាន​ចូល​ទៅ​កាន់​គណនី​អ៊ីន​ស្តាក្រាម​កាល​ពីថ្ងៃទី៥ ខែមិនា ដើម្បី​ចែក​រំលែក​ដំណឹង​រំភើបៗ​មួយ​ចំនួន​ជាមួយ​នឹង​អ្នក​គាំទ្រ​ជា​ច្រើន​របស់​នាង​ដោយ​នោះ​គឺ​ជា​ការ​បើក​ឱ្យ​បញ្ជា​ទិញ​មុន​នូវ​អាល់​ប៊ុម​ទោល​ចេញ​នា​ពេល​ខាង​មុខ​របស់​នាង​ដែល​មាន​ចំណង​ជើងថា  ‘Spring’ ។ តារា​ចម្រៀង​រូប​នេះ​បាន​សរសេរ​ថា “ទីបំផុត​ អាល់​ប៊ុម​ទោល​របស់​ខ្ញុំ​ជិត​ចេញ​ហើយ​។ ខ្ញុំ​សឹង​មិន​ជឿ​សោះ​”។ ចំណង​ជើង​អាល់​​ប៊ុម​ទោល​ដំបូង​របស់​កញ្ញា Park Bom ដែល​នឹង​ចេញ​នា​ពេល​ខាង​មុខ​នេះក្រោយ​ស្ងាត់មិន​បាន​ចេញ​អ្វី​ក្នុង​រយៈ​ពេល​ ៨ ឆ្នាំ​​មាន​ចំណង​ជើងថា  ‘Spring’។ អាល់​​ប៊ុម​ចេញនា​ពេល​ខាង​មុខ​នេះ​មាន​ចម្រៀង​សរុប​ទាំង​អស់ ៣ បទ​រួម​មាន “Spring” សម្តែង​កាយ​វិការ​ដោយ Dara និង​ត្រូវ​បាន​និពន្ធ​បទ​ភ្លេង​ដោយ Braver Brothers, Chakun និង​ Red Cookie ព្រម​ទាំង​បទ “My Lover”និង​បទ​ “Embarrassed”។ អាល់​ប៊ុម​នេះ​នឹង​ចេញ​នៅ​ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៩ វេលា​ម៉ោង ៦ ល្ងាច​ម៉ោង​នៅ​កូរ៉េ​!

ប្រភព៖ allkpop

(Number Of Views: 163 times)