បើ​គិត​ដល់​ខែសីហា ឆ្នាំ​២០១៩ ខាង​មុខ​នេះ ​ក្រុមចម្រៀង​ស្រី BLACKPINK បាន​​បង្ហាញ​ខ្លួន​ក្នុង​សិល្បៈ​រយៈ​ពេល ៣ ឆ្នាំ​ហើយ​។ ខណៈ​ក្រុម​ចម្រៀង​ស្រី​នេះ​បាន​លក់​សំបុត្រ​ចូល​មើល​ដំណើរ​ប្រគំ​តន្ត្រី​ទេសចរណ៍​ជា​ច្រើន​កន្លែង​​ដាច់​បាន​​យ៉ាង​លឿន​ បំបែក​កំណត់​ត្រា​មួយ​ចំនួន​​ និង​សម្រេច​ជោគ​ជ័យ​ដ៏​អស្ចារ្យ​​ក្លាយ​ទៅ​ជា​កំពូល​ក្រុម​ចម្រៀង​ស្រី​ និង​ធ្វើ​ឱ្យ​គ្រប់​គ្នា​រំជួល​ចិត្ត​ មាន​រឿង​មួយ​ទៀត​ដែល​ពួក​គេ​មិន​បាន​ធ្វើ​នៅ​ឡើយ​ ហើយ​នោះ​គឺ​ការ​ចេញ​អាល់ប៊ុម​ធំ​មួយ​។​

កន្លង​ទៅតាំង​ពី​លេច​មុខ​ក្នុង​សិល្បៈ​ ក្រុម BLACKPINK បាន​ចេញ​បទ​ចម្រៀងប៉ុន្មាន​បទ​​ ចេញ​ EPs ​ចេញ​អាល់​ប៊ុ​ម​តូច​មួយ​ និង​អាល់​ប៊ុម​ស្ទូឌីយ៉ូ​ជា​ភាសា​ជប៉ុន​មួយ ​ប៉ុន្តែ​ពួក​គេ​មិន​ទាន់​ចេញ​អាល់​ប៊ុម​ធំ​មួយ​នៅ​ឡើយ​។ មិន​យូរ​ប៉ុន្មាន​នេះ ក្រុម​អ្នក​គាំទ្រ​ក្រុម​ចម្រៀង​ស្រី​នេះ​បាន​ស្នើ​សុំ​ឱ្យ​ផលិតកម្ម YG Entertainment ផ្តល់​ព័ត៌មាន​ថ្មីៗ​ពី​ការផលិត​ចម្រៀង​របស់​ក្រុម BLACKPINK។

​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ មាន​ពាក្យ​ចចាម​អារ៉ាម​ថា​ក្រុមចម្រៀង​ស្រី​នេះ​នឹង​វិល​វិញ​ក៏ដូច​ជា​ចេញ​អាល់​ប៊ុម​មួយ​នៅ​ត្រី​មាស​ទីមួយ​ក្នុង​ឆ្នាំ២០១៩​​នេះ​។ ខណៈ BLINKs ដែល​ជា​​ក្រុម​អ្នក​គាំទ្រ​ពួក​គេ​មិន​ខ្វល់​ពី​​ការ​រង់​ចាំ​ចម្រៀង​របស់​ក្រុម​នេះ​ ដោយ​​ព្រោះ​ពួក​គេ​ដឹង​មុន​ថា​អាល់​ប៊ុម​នេះ​នឹង​អស្ចារ្យ​ពេល​ចេញជា​ផ្លូវ​ការ ពួក​គេ​ក៏​ងឿង​ឆ្ងល់​ថា​តើ​ពាក្យ​ចចាម​អារ៉ាម​ទាំង​នេះ​ពិត​ឬ​ទេ​។​

បើ​ទោះ​បី​ជា​មិន​ទាន់​មានការ​ចេញ​​ដំណឹង​ថ្មីជា​ផ្លូវ​ការ​នៅ​ឡើយ​ ស្តាប់​ទៅ​ហាក់​ដូច​ជា​ការ​ចេញ​អាល់​ប៊ុម​របស់​ពួក​គេ​នឹង​អាច​កើត​ឡើង​ឆាប់ៗ​ខាង​មុខ​។ ថ្មីៗ​នេះ​ គេហ​ទំព័រ​ Billboard បាន​ប្រាប់​ថាក្រុម​ចម្រៀង​ស្រី​នេះ​បាន​កំពុង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បង្កើត​អាល់​ប៊ុម​ដំបូង​របស់​ពួក​គេ​។​ ថ្វី​បើ​​នេះ​មិន​មែន​ជា​ការ​បញ្ជាក់​ត្រង់ៗ​​ថា​អាល់​ប៊ុម​នេះ​នឹង​ចេញ​ឆាប់ៗ​ អ្នក​គាំទ្រ​ជា​ច្រើន​បាន​បង្ហាញ​ក្តី​រំភើប​របស់​ពួក​គេ​ចំពោះ​ភាព​ដែល​អាច​ទៅរួច​នេះ​! ចុះ​ប្រិ​យ​មិត្ត​វិញ​រំភើប​ទេ​ពេល​ឮថា​ពួក​គេ​នឹង​ចេញ​អាល់​ប៊ុម​ដំបូង​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​?

ប្រភព៖ koreaboo

(Number Of Views: 331 times)