ត្រឹម​តែ​មួយ​ម៉ោង​បន្ទាប់​ពី​បទ​ចម្រៀងដំបូង​​របស់​ពួក​គេ​បាន​បញ្ចេញ​នៅ​ថ្ងៃ​ទី៤ ខែ​មិនា​ អាល់​ប៊ុម​ដែល​មាន​ឈ្មោះថា “The Dream Chapter: STAR” របស់​ក្រុម TXT ក៏​បាន​បង្ហាញ​ខ្លួន​ក្នុង​តារា​ iTunes Charts នៅ​ប្រ​ទេស​ជា​ច្រើន​ជុំ​វិញ​ពិ​ភពលោក​។

រហូត​មក​ដល់​ថ្ងៃ​ទី៥ ខែមិនា​ អាល់​ប៊ុម “The Dream Chapter: STAR” បាន​ឈរ​នៅលើ​ចំណាត់​ថ្នាក់លេ​ខ​មួយ​ក្នុង​តារាង​ “iTunes Top Album” ជាង​ ៤០​ប្រ​ទេស​ជុំ​វិញ​ពិ​ភព​លោក​ ដោយ​ក្នុង​នោះ​រួម​មាន​ដូចជា ​សហរដ្ឋអាមេរិក រុស្ស៊ី ប្រេស៊ីល អេស្ប៉ាញ ហុងកុង តៃវ៉ាន់ និងប្រ​ទេស​ជា​ច្រើន​ទៀត​។

មិន​ត្រឹម​តែ​​ប៉ុណ្ណោះ វីដេអូ​ចម្រៀង​បទ “CROWN” ក៏​រក​បាន​ចំនួន​អ្នកចុច​មើល​ច្រើន​មិន​គួរ​ឱ្យ​ជឿក្នុង YuTube។ ប្រ​ហែល​ជា​វេលាម៉ោង​ ៩:៣០​នាទីព្រឹក​ថ្ងៃ​ទី៥ ខែ​មិនា​ វីដេអូ​ចម្រៀងបទ​ក្រប​នៃ​អាល់​ប៊ុម​ថ្មី​របស់​ក្រុម TXT រក​បាន​ចំនួន​អ្នក​ចុច​មើល​ប្រ​មាណជាង ១១​លាន់​ដង​ ក្នុង​ YuTube។ អប​អរសាទរ​ TXT!

ប្រ​ភព៖  soompi

(Number Of Views: 241 times)