ផលិត​កម្ម​ Pledis Entertainment ចេញ​មុខ​មក​បដិសេធ​ពាក្យ​ចចាម​អារ៉ាម​ដែល​ថា​ Kyulkyung សមាជិក​ក្រុម​​ PRISTIN លួច​មាន​ទំនាក់​ទំនង​ស្នេហ៍​ជា​មួយ​ Wang Sicong ដែល​ជា​កូន​ប្រុស​របស់​ត្រ​កូលអ្នក​ជំនួញ​ម្នាក់​នៅក្នុង​ប្រ​ទេស​ចិន​។ នៅ​ថ្ងៃទី៣ ខែមិនា​ រូប​ថត​របស់កញ្ញា Kyulkyung ដែល​បាន​ថត​ជា​មួយលោក Wang Sicong នៅ​ជប៉ុន ត្រូវ​បាន​បែក​ធ្លាយ​ពាស​ពេញ​​បណ្តាញ​សង្គម​ទាំង​ប្រ​ទេស​កូ​រ៉េ​ និង​ប្រ​ទេស​ចិន​។

 

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ​ ផលិត​កម្ម Pledis Entertainment បានចេញ​មុខ​មក​ប្រាប់​ថា​ វា​គឺ​គ្រាន់​តែ​ជា​ព័ត៌មានគ្មានមូលដ្ឋាន​ច្បាស់លាស់​​​ ហើយ​ខាង​ផលិតក​ម្ម​ប្រាប់​ទៀត​ថា​ពួក​គេ​នឹង​ចាត់​វិធាន​ការ​ស្រប​ច្បាប់​ដើម្បី​ការពារ​កេរ្តិ៍​ឈ្មោះ​តារា​របស់​ខ្លួន​ពី​​ពាក្យ​ចចាម​អារ៉ាម​មិន​ពិតនេះ​​។ យោង​តាមសម្តី​របស់​​ផលិត​កម្ម​​បាន​ឱ្យ​ដឹង​ថា​​ ប្រ​ភព​ដើម​នៃ​ព័ត៌មាន​ក្លែង​ក្លាយ​នោះ​បាន​បែក​ធ្លាយ​ចេញមកពី​ប្រ​ទេស​តែវ៉ាន់​។

បច្ចុប្បន្ន​នេះ​​ ស្រី​ស្រស់​ Kyulkyung កំពុង​បន្ត​ការ​ថត​ខ្សែ​ភាព​យន្ត​​រឿង​ “Miss Truth”៕

ប្រ​ភព៖  allkpop

(Number Of Views: 142 times)