ថ្មីៗ​នេះ ក្រុម Red Velvet បាន​ចូល​រួម​ពិធី​ជប់​លៀង​ Re:memver Party ដែល​ជា​ពេល​ពួក​គេ​ធ្វើ​ការ​ផ្សាយ​ផ្ទាល់សំណេះ​សំណាល​​ជាមួយ​នឹង​អ្នក​គាំទ្រ​។ បើ​ទោះ​ជា​អ្នក​គាំទ្រ​រំភើប​ចិត្ត​ខ្លាំង​ពេល​បាន​ឃើញ​ស្រីស្រស់​ទាំង​នេះក៏​ពិត​មែន​ តែ​ពួក​គេ​ក៏​មិន​សូវ​រីក​រាយ​នឹង​អ្នក​ឌីហ្សាញ​ម៉ូត​សម្លៀក​បំពាក់ដែល​ជ្រើស​ឌីហ្សាញ​ម៉ូត​យ៉ាប់​មើល​​ឱ្យ​ស្រី​ស្រស់​ទាំង​នេះ​។​

សមាជិក​នីមួយៗ​បាន​ស្លៀក​ពាក់​ម៉ូត​សម្លៀក​បំពាក់​ផ្សេង​ៗ​ពីគ្នាដូច​ជា​​ចាប់​ពី​សម្លៀក​ពណ៌ស្រស់​​ៗ ពណ៌ស្វាយ គ្មាន​ដៃអាវ​​ សូត្រភ្លឺ​រលោង​ ក្រឡា​ការ៉ូ​ និងម៉ូត​​ផ្សេងៗ​ទៀត​។​ បន្ទាប់​ពី​បាន​ឃើញ​សម្លៀក​បំពាក់​របស់​ស្រី​ស្រស់​ទាំង​នេះ អ្នក​គាំទ្រ​ និង​អ្នក​ប្រើ​អ៊ីន​ធឺណេត​រ​ជា​ច្រើន​បាន​ចាប់​ផ្តើម​ធ្វើ​ការ​រិះ​គន់​អ្នក​ឌីហ្សាញ​ម៉ូត​សម្លៀក​បំពាក់​ដែល​បាន​ជ្រើស​ម៉ូត​យ៉ាប់​មើល​ដូច្នេះ​។

 

នេះ​មិន​មែន​ទើប​តែ​ជា​លើក​ទីមួយ​ទេ​ដែល​អ្នកគាំទ្រ​ទាំង​នេះ​មិន​រីក​រាយ​នឹង​ជម្រើស​សម្លៀក​​បំពាក់​របស់​អ្នក​ឌីហ្សាញ​ម៉ូត​សម្លៀក​បំពាក់នេះ​។

អ្នក​គាំទ្រ​ទាំង​អស់​បាន​រិះ​គន់​សម្លៀក​បំពាក់​ដែល​ស្រីស្រស់​ទាំង​នេះ​ស្លៀក​ពាក់​ដោយ​ថា​ “ម៉ូត​ចាស់​និយម​ពីមុន​ បញ្ចេញ​សាច់​ពេក​ និង​គុណ​ភាព​អន់​ និង​ផ្សេង​ទៀត​”។ ពិបាក​និយាយ​ថា​ពួក​គេ​មើលទៅ​​ស្លៀក​ពាក់​សម​ ឬអត់ ព្រោះ​ទោះ​សម្លៀក​ពាក់​អញ្ចឹង​ក៏​ពួក​គេ​មើល​ទៅ​ស្រស់​ស្អាត​ដែរ​!

ប្រភព៖ koreaboo

(Number Of Views: 1,486 times)