ក្រុម​ចម្រៀង​ប្រុស BTS លក់​សំបុត្រ​ចូល​ទស្សនា​ការ​ប្រគំ​តន្ត្រី​ចំនួន​ ៥ កន្លែងនៅ​ជុំវិញ​ពិភពលោកអស់​​រលីង​​​ក្នុង​រយៈ​ពេល​ត្រឹមតែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​។ ដូច​តាម​សេចក្តីរាយការណ៍​កន្លង​មក​ដែរ ការ​ដណ្តើម​ទិញ​សំបុត្រ​ចូល​ទស្សនា​កម្មវិធី​ប្រគំ​តន្ត្រី​របស់​ក្រុម BTS តែ​ង​តែ​មាញឹក​ជានិច្ច​ ប៉ុន្តែ​សម​ភូមិ​សម្រុក​​ទិញ​សំបុត្រ​សម្រាប់​អង្គុយ​មើល​កម្មវិធីប្រគំ​តន្ត្រី​ ‘Love Yourself: Speak Yourself’ តាម​អន​ឡាញ​របស់​ក្រុម​នេះ​នៅ​ថ្ងៃទី១ ខែមីនា គឺ​កាន់​តែ​មមាញឹក​លើស​មុន​ទៅ​ទៀត​។

យោង​តាម​សេចក្តីរាយការណ៍​មួយ​ចំនួន​ឱ្យ​ដឹង​ថា ក្រុម BTS បាន​លក់​សំបុត្រ​ជា​ច្រើ​ន​សម្រាប់​ការ​ចូល​មើល​ការ​ប្រគំ​តន្ត្រី​នៅ Wembley Stadium (Wembley, UK) អស់​រលីង​ ហើយ​ក្រោយ​មកការ​ប្រគំ​តន្ត្រី​​នៅ Metlife Stadium (New Jersey) ក៏​អញ្ចឹង​ដែរ​  ដោយ​កន្លែង​នីមួយៗ​លក់​សំបុត្រ​អស់​ត្រឹម​តែ​រយៈ​ពេល​ប្រហែល ២ ម៉ោង​។​

ការ​សម្រុក​ទិញ​សំបុត្រ​ជា​ច្រើន​យ៉ាង​សកម្ម​បាន​បន្ត​កើត​ឡើង​នៅ​ប៉ុន្មាន​ម៉ោង​បន្ទាប់​ទៀត​ ហើយ​ក្នុង​រយៈ​ពេល​តែ​មួយ​ប៉ប្រិច​ភ្នែក​សំបុត្រ​ចូល​មើល​កម្មវិធី​ប្រគំ​តន្ត្រី​នៅ Soldier Field ក្នុង Chicago និង​នៅ  Stade de France ត្រូវ​បាន​លក់​អស់​រលីង​ដែរ​ ដោយ​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ​​សំបុត្រ​ចូល​មើល​កម្មវិធី​ប្រគំ​តន្ត្រី​ទាំង​ពីរ​នោះ​បាន​លក់​អស់ជាង​  300,000 កៅអី​។

សំបុត្រ​ចូល​មើល​កម្មវិធី​ប្រគំ​តន្ត្រី​នៅ Wembley Stadium លក់​អស់ក្នុង​រយៈ​ពេល ៩០ នាទី​ ការ​បន្ថែម​ព័ត៌មាន​ចូល​ក្នុង​គណនី​ធ្វីត​ធឺ​ខាង​លើហាក់​ជា​តម្រុយ​បន្ថែម​កម្មវិធី​ប្រគំ​តន្ត្រី​នៅ​ថ្ងៃទីពីរ​ទៀត​។

សំបុត្រ​ផ្សេងៗ​ទៀតសម្រាប់​ការ​ប្រគំ​តន្ត្រី​នៅអង់​គ្លេស​ បារាំង​ និង​សហរដ្ឋ​អាមេរិក​ ​ក៏បាន​លក់​អស់​ដែរ​ ហើយ​កន្លែង​ប្រគំ​តន្ត្រី​នៅ​ជប៉ុន និង​ប្រេស៊ីល​ក៏​បាន​ត្រៀម​បើក​លក់​សំបុត្រ​ដែរ​។ សូម​បន្ត​តាម​ដាន​ព័ត៌មាន​ពាក់​ព័ន្ធ​នឹង​ការ​លក់​សំបុត្រ​ និង​ការ​ថែម​ថ្ងៃ​ប្រគំ​តន្ត្រី​របស់​ក្រុម​នេះ​!

ប្រភព៖ allkpop

(Number Of Views: 1,156 times)