មាន​មនុស្ស​ជា​ច្រើន​បញ្ចេញ​មតិ​ខក​ចិត្ត​រាប់​មិន​អស់​​ក្នុង​អ៊ីន​ស្តា​ក្រាមរបស់​ Taeyang ទាក់​ទង​នឹង​​រឿងអាស្រូវដែល​កើត​ឡើង​​ចំ​ពោះ​​សមាជិក​ផ្សេង​ទៀត​របស់​ក្រុម Big Bang។

Seungri ទើប​តែ​ត្រលប់​មក​ពី​ស្នង​ការ​ប៉ូលីស​ប្រ​ហែល​ជា​ម៉ោង​ ៥:៣០ នាទី​ព្រឹក បន្ទាប់​ពី​គេ​ត្រូវ​បាន​នាំ​ទៅសាក​សួរ​ក្នុង​តុ​បំ​ភ្លឺ​ទាក់​ទង​នឹង​រឿង​ក្តី​រក​ស្រី​ឱ្យ​ភ្ញៀវ​ ថ្នាំ​ញៀន​ និង​ការ​សូក​ប៉ាន់​ខុស​ច្បាប់​ឱ្យ​ទៅ​ប៉ូលិស​ក្បែ​តំបន់​ក្លឹប “Burning Sun”។ ចំណែក​ឯ​សមាជិក​ផ្សេង​ទៀត​ដូច​ជា GD ដែល​បាន​ចូល​បំពេញ​កាតព្វ​កិច្ច​យោធា​កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​មុន​ ក៏​មាន​រឿង​អាស្រូវ​បែក​ធ្លាយ​ដែរ​ទាក់​ទង​នឹង​ការ​សុំ​ឈប់​សម្រាក​​ញឹកញាប់​ ហើយ​ប្រាកដ​ណាស់​ថា​​វា​ខុស​ច្បាស់​របស់​ទាហាន​។ ចំ​ពោះ​​បញ្ហា​នេះ​ ខាង​ផលិត​កម្ម​ YG នៅ​ពុំទាន់​ចេញ​មុខ​មក​បក​ស្រាយ​អី​នៅ​ឡើយ​ទេ​។

អ្នក​គាំទ្រ​បាន​នាំ​គ្នា​ចូល​ទៅ​ប្រាប់​ Taeyang ក្នុង​អ៊ីន​ស្តា​ក្រាម​របស់​គេ​ថា៖ “Will you leave Big Bang?”  “They’re like your brothers, please don’t be disappointed”  “let’s walk the flower road“, “please believe in your brothers“។

​ Taeyang និង Daesung បាន​ចាក​ចេញ​ទៅ​ចូល​បំ​ពេញ​កាត​ព្វ​កិច្ច​យោធា​កាលពី​ខែមីនា ឆ្នាំ​មុន​ ហើយ​បច្ចុប្បន្ន​នេះ​ ពួក​គេ​កំពុង​ស្ថិត​នៅ​បម្រើ​​ក្នុង​នាម​ជា​ប៉ូលីស​សកម្ម​។ ទាំង​ Taeyang និង Daesung ទើប​តែ​បាន​បង្ហាញ​ខ្លួន​ក្នុ​ងពិធី “ប្រគល់សញ្ញាបត្រដល់បណ្ឌិត្យសភាយោធាទីលើក​ទី ៧៥” ក្នុង​ឆ្នាំ ២០១៩៕

ប្រ​ភព៖  allkpop

(Number Of Views: 897 times)