លោក Andy Lau ​តា​រាសម្តែង​_​​ចម្រៀង​របស់​ហុង​កុង​ បាន​​ដាក់​ពាក្យ​ប្ដឹង​​ផ្តល់​ប្រ​ឆាំ​ទៅ​នឹង​ក្រុម​ហ៊ុន​ឧបករណ៍បន្សុទ្ធទឹកមិន​ស្គាស់​ឈ្មោះ​មួយ​ដែល​បាន​យក​រូប​ភាព​របស់​គាត់​ទៅ​ដាក់​ដើម្បី​ផ្សព្វ​ផ្សាយ​ផលិត​ផល​។

លោក Andy ចេញ​ប្រ​ឡូក​ក្នុង​វិ​ស័យ​សិល្បៈ​អស់​រយៈ​ពេល​ ៣៧ ឆ្នាំមក​ហើយ​ ហើយ​ចម្រៀង​របស់​គាត់​ភាគ​ច្រើនគឺជា​ចម្រៀង​បែប​ចង្វាក់​ Classics ដូច​ជា​បទ​ “Forget Love Potion” ជា​ដើម​។ ថ្មីៗ​នេះ​ មា​នផលិត​ផល​ឧបករណ៍បន្សុទ្ធទឹកដែលមិន​ស្គាល់​​​ម៉ាក​​បានយក​រូប​របស់​ Andy ទៅដាក់​លើ​ផលិត​ផលដើម្បី​ផ្សព្វ​ផ្សាយ​។ ក្រៅ​ពី​ប្រើ​ប្រាស់​រូប​ថត​របស់​ Andy ក្នុង​វេបសាយ​តាម​អន​ឡ៊ាន​ហើយ​ ពួក​គេនៅ​​យក​រូ​ប​ភាព​របស់​គាត់​ទៅ​ផ្សាព្វ​ផ្សាយ​ក្នុង​តារាង Billboard របស់​ប្រ​ទេស​ចិន​ទៀតផង​​។

ជា​ហេតុ​នាំ​ឱ្យ​​ Andy សម្រេច​ចិត្ត​ដាក់​ពាក្យ​បណ្ដឹង​ទាម​ទា​រប្រាក់​សំ​ណង​ចំ​នួន​ ២ លាន​យន់​ (ប្រ​ហែល ៤០៥.២៤៤​ ដុល្លា​សិង្ហបុរី) និង​ពាក្យ​សូម​ទោស​ពី​ម្ចាស់​រោង​ចក្រ​ឧបករណ៍បន្សុទ្ធទឹកនោះ។ រឿង​ក្តី​នេះត្រូវ​បាន​ឡើង​ដល់​តុលាការ​កាល​ពី​ថ្ងៃចន្ទ ទី២៥ ខែកុម្ភៈ។

ប៉ុន្តែ​នៅថ្ងៃកាត់​ក្តី​ ម្ចាស់​រោង​ចក្របាន​ធ្វើ​ការ​ប្រ​ឆាង​តប​​វិញ​ថា ពួក​គេទទួលបានសិទ្ធ​ពីក្រុម​ហ៊ុន​ផ្សេង​ទៀតដើម្បី​ប្រើ​ប្រាស់​រូបភាព​របស់​ Andy ក្នុង​ការ​ផ្សព្វ​ផ្សាយ​ផលិត​ផល​របស់​ពួកគេ​។ ម្យ៉ាង​វិញ​ទៀត​ ពួក​គេ​បា្រប់ថា​ពួក​គេ​មិន​បាន​រំ​លោភសិទ្ធ​ Andy ឬក៏​ធ្វើ​ខុស​ច្បាប់​ប្រ​កា​ណា​មួយ​ឡើយ​។ ពួក​គេ​បន្ត​ថា បើ​ទោះបីជា​ពួក​គេ​រំលោភសិទ្ធ​ Andy ក៏​ពិតមែន​ ប៉ុន្តែ​ពួក​គេមិន​​បាន​បាន​ធ្វើ​ឱ្យ​ Andy និ​ង​ផលិត​កម្ម​របស់​គេខាត​បង់​​អ្វី​ឡើយ​។ ដូច្នេះ​ ម្ចាស់​រោង​ចក្រ​គិត​ថា​ប្រាក់​សំណង​ដែល​ Andy ទាម​ទារ​គឺ​ហួស​ប្រ​មាណ​។

បច្ចុប្ប​ន្ន​នេះ​ ​សំណុំរឿងកំពុង​ស្ថិត​ក្នុង​ការ​ពិចារណា​របស់​តុលា​ការ។ រង់​ចាំ​តាម​ដាន​ព័ត៌​មាន​បន្ត​!

ប្រ​ភព៖  entertainment

(Number Of Views: 116 times)