ថ្មីៗ​នេះ​ Seungri សមាជិក​ក្រុម Big Bang ត្រូវ​បាន​គេ​ចោទ​ប្រ​កាន់​ពី​បទ​រក​ស្រី​ឱ្យ​ភ្ញៀវ​ក្នុ​ងក្លឹប​រាត្រី Burning Sun និង​បទ​ឧក្រិដ្ឋ​ប្រើ​ប្រាស់​គ្រឿង​ញៀន។ នៅ​ថ្ងៃ​២៧ ខែកុម្ភៈ​ ផលិត​កម្ម​ YG Entertainment បាន​ចេញ​សេចក្តី​ប្រ​កាស​ថា “Seungri កំពុង​ធ្វើ​ដំណើរ​ទៅកាន់​ស្នង​ការ​ប៉ូលីស​ដើមម្បី​បំ​ភ្លឺ​រឿង​ក្តីនេះ​​។ បន្ទាប់​ពី​ខាង​យើង​បាន​ប្រាប់​ថា​ Seungri មិន​បាន​ប្រ​ព្រឹត្តិ​អំ​ពើ​ទាំង​អស់​នោះ ខាង​ប៉ូលីសបាន​​ហៅ​ Seungri ទៅ​បំភ្លឺ​រឿង​ក្តី​ ហើយ​បា្រកដ​ណាស់​ថា Seungri ផ្ទាល់​ក៏​ចង់​ទៅ​បញ្ជាក់ឱ្យ​ច្បាស់​ប្រាប់ប៉ូលីស​ដែរ​។ គេ​មាន​គម្រោង​នឹង​ទៅ​តុ​បំភ្លឺ​នៅ​ពេល​ណា​ដែល​ប៉ូលីស​ហៅ”។

សមាជិក​របស់​ក្រុម Big Bang រូប​នេះ​បាន​និយាយ​នៅ​ស្នង​ការ​ប៉ូលីស​ថា “កាល​ពី​ល្ងាច​ ខាង​ប៉ូលីសបាន​ហៅ​ខ្ញុំ​ទៅ​បំភ្លឺ​។​ កន្លង​មក​នេះ​ មាន​រឿង​​អាស្រូវ​ និង​ការ​សង្ស័យ​ជា​ច្រើន​បាន​ធ្វើ​ឱ្យ​គ្រប់​គ្នា​យល់​ច្រលំ និង​ខក​ចិត្ត​យ៉ាង​ខ្លាំង​។​ ខ្ញុំ​ចង់​សូម​ទោស​ម្តង​ទៀត​ ហើយ​ខ្ញុំ​នឹង​រួម​សហការ​ជា​ប៉ូលីស​ដើម្បី​ស៊ើប​រឿង​នេះ​ឱ្យ​ច្បាស់​លាស់​ ដូច្នេះ​ហើយ​ការ​យល់​ច្រលំទាំង​អស់​នឹង​ត្រូវ​បាន​បក​ស្រាយ​ក្នុង​ពេល​ឆាប់​ៗ”។ រង់​ចាំ​តាម​ដាន​ព័ត៌​មាន​បន្ត​!

ប្រ​ភព៖  allkpop
(Number Of Views: 255 times)