Suga សមាជិ​ក​ក្នុង​ក្រុម BTS បាន​បង្ហោះ​ពី​តម្រុយ​ខ្លះ​នៃ​ការ​ផលិត​បទ​ចម្រៀង​ថ្មី​របស់​គាត់​។ តារា​ចម្រៀង​ដ៏ល្បី​រូប​នេះ​បាន​បង្ហោះ​រូប​ភាពនៃ​បទ​ចម្រៀង​ដែល​ត្រូវ​បាន​កែ​សម្រួល​ដោយ​បាន​ដាក់​ចំណង​ជើង​ថា “យក​ល្អ​ទៅ​គេ​ង​ឥឡូវ​” ​នៅ​ខាងក្រោម​​ក្នុង​គណនី​ធ្វីតធឺ​ផ្លូវការ​របស់​ក្រុម BTS ។

ក្នុង​រូប​ភាព​នេះ​ យើង​អាច​ឃើញ​នៅ​ខ្សែ​សម្លេង​លើ​គេ​មាន​អ្នក​ច្រៀង​ដល់​ទៅ ៤ អ្នក​។ ប្រហែល​ជា​បទ​នឹង​មាន​ចង្វាក់​ដ៏មាន​ឥទ្ធិល​ហើយ​មើល​ទៅ​! ចុះ​ប្រិយ​មិត្ត​វិញ​គិត​ថា​ចម្រៀង​នេះ​ត្រូវ​បាន​និពន្ធ​សម្រាប់​អ្នក​ណា​?

ប្រភព៖ allkpop

(Number Of Views: 566 times)