នៅ​ថ្ងៃ​ទី២៧ ខែ​កុម្ភៈ​ ផលិត​កម្ម​ D-NATION បាន​ចេញ​មុខ​មក​ប្រ​កាស​ថា អាល់​ប៊ុម​ទោល​ថ្មី Park Bom នឹងទម្លាក់​ចូល​ក្នុង​ទី​ផ្សារ​តន្ត្រី​នៅ​ថ្ងៃទី១៣ ខែមិនា​។ នេះ​គឺ​ជាការ​​វិល​ត្រលប់​មក​វិញ​ក្នុង​រយៈ​ ៨ឆ្នាំ​របស់​ Park Bom បន្ទាប់​ពី​នាង​បាន​បញ្ចេញ​ “Don’t Cry” កាល​ពី​ខែ​មេសា​ ឆ្នាំ​២០១១ (ពី​រ​ឆ្នាំ​ក្រោយ​ពេល​ក្រុម 2NE1 ត្រូវ​បាន​រម្សាយ​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦)។​

បទ​ចម្រៀង​ក្នុង​អាល់​ប៊ុម​ថ្មី​របស់​ Park Bom បាន​បូកបញ្ចូល​​ទាំង​បទ​ក្រប​មុខ​ដែលត្រូវ​បាន​ផលិត​ដោយ​ Brave Brother និង​មានវត្ត​មានរបស់​​ Sandara Park មក​ចូល​រួម​ដែរ​។ កុំ​ភ្លេច​រង់​ចាំ​មើល​ទាំង​អស់​គ្នា​!

ប្រ​ភព៖  soompi

(Number Of Views: 223 times)