តាម​សេចក្តីរាយការណ៍​មួយ​ចំនួន​បាន​ឱ្យ​ដឹង​ថា​ Yunhyeong  ក្រុម iKON និង Daisy ក្រុម​​ MOMOLAND កំពុង​មាន​ទំនាក់​ទំនង​ស្នេហា​នឹង​គ្នា​។ នេះ​គឺជា​គូស្នេហ៍​ថ្មី​មួយ​ទៀត​ក្នុង​ឆ្នាំ​២០១៩​នេះ​។ យោង​តាម​អ្នក​ក្នុ​ង​សិល្បៈ​ម្នាក់​ឱ្យ​ដឹង​ដែរ​ថា​តារា​ពីរ​ដួង​នេះ​បាន​ស្គាល់​គ្នា​ខណៈ​ធ្វើ​ការ​ក្នុង​ផលិតកម្ម​ជាមួយ​គ្នា​ និង​បាន​ចាប់​ផ្តើ​ម​ទាក់​ទង​គ្នា​ ៣ ទៅ ៤ ខែ​ហើយ​។

អ្នក​ក្នុង​សិល្បៈ​ម្នាក់​ទៀត​បាន​និយាយ​បន្ថែម​ថា​បុគ្គល​ប៉ុន្មាន​នាក់​ក្នុង​ផលិត​កម្ម​នេះ​បាន​ដឹង​ពី​ទំនាក់​ទំនងស្នេហា​​របស់​ពួក​គេ​ហើយ និង​ឯក​ភាព​ថា​អ្នក​ទាំង​ពីរ​សម​គ្នា​ណាស់​។ ទន្ទឹម​នឹង​នេះ ភ្នាក់​ងារ​របស់​ក្រុម MOMOLAND ផលិត​កម្ម MLD Entertainment បាន​ប្រកាស​ប្រាប់​ថា​ពួក​គេ​នឹង​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​បន្ទាប់​ពី​សួរ​នាំ​ដឹង​ការ​ពិត​ហើយ​៕

ប្រភព៖ koreaboo

(Number Of Views: 476 times)