ទើប​តែ​សប្តាហ៍​មុន Justin Bieber បាន​ទម្លាយ​ការ​ពិត​ពី​បញ្ហាពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​​នៅ​អតីត​កាល​របស់​គាត់ពេល​ចុះ​ផ្សាយ​អត្ថ​បទ​ផ្ទាល់​ខ្លួន​ជាមួយ​នឹង​ទស្សនា​វដ្តី Vogue។ តារា​រូប​នេះ​បាន​លើក​ឡើង​ថា “គ្រឿង​ញៀន​ជា​រនាំង​មួយ​រា​រាំង​ខ្ញុំ​ និង​កិច្ច​ដែល​ខ្ញុំ​កំពុ​ង​ធ្វើ​។ វា​ពិត​ជា​អាក្រក់​​ណាស់​។ ខ្ញុំ​គិត​ថា​មាន​ពេល​មួយ​នោះ​សន្តិសុខ​បាន​ចូល​មក​ស្ទាប​ជីពចរ​របស់​ខ្ញុំ​នៅ​វេលា​អធ្រាត្រ​ដើម្បី​ឱ្យដឹង​ប្រាកដ​ថា​ខ្ញុំ​នៅ​ដក​ដង្ហើម​”។

គាត់​ក៏បាន​បង្ហើប​ប្រាប់​ពី​ការ​លំបាក​របស់​គាត់​ក្នុង​ការ​តតាំង​នឹង​ជំងឺ​បាក់​ទឹក​ចិត្ត​ដែរ​ដោយ​ទទួល​ស្គាល់​ថា​ការ​លុប​ចោល​ដំណើរ​ប្រគំ​តន្ត្រី​ទេសចរណ៍​ក្នុង​ឆ្នាំ២០១៧ របស់​គាត់​គឺ​ដោយសារ​បញ្ហា​ផ្លូវ​ចិត្ត​នឹង​។

ឥលូវ​ ប្រភព​ជិត​ស្និទ្ធ​នឹង​តារា​រូ​ប​នេះ​បាន​ប្រាប់សារ​ព័ត៌មាន E! News ថា “​គាត់កំពុង​ស្វែក​រក​ការ​ព្យាបាល​បញ្ហា​ផ្លូវ​ចិត្ត​របស់​គាត់​។ គាត់​កំពុង​ធ្វើ​សង្គ្រាម​ជាមួយ​នឹង​សភាព​អារម្មណ៍​មិន​រីករាយដែល​អស់​សង្ឃឹម​សម្រាប់​ថ្ងៃ​អនាគត​នេះ ហើយ​រហូត​ដល់​ពេល​នេះ​ គាត់​គ្មាន​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​នេះ​​”។

ពួក​គេ​បាន​បន្ថែម​ថា “គាត់​ពិត​ជា​ចង់​មាន​អារម្មណ៍​ធូរ​ស្បើយ​ណាស់​។ រហូត​ដល់​ពេល​នេះ​ គាត់​បាន​ខ្នះ​ខ្នែង​រក​ដំណោះ​ស្រាយ​ណា​ដែល​អាច​ជួ​យ​គាត់​បាន​”។ អំឡុង​ពេល​លំបាក​ព្យាយាមដោះ​ស្រាយ​បញ្ហា​របស់​ខ្លួន​នេះ តារា​វ័យ ២៤ ឆ្នាំ​នេះ​បាន​ដឹង​ថា​គ្រូគង្វាល និង​ប្រពន្ធ​របស់​គាត់​ Hailey Baldwin ស្រឡាញ់​គាត់​ជាង​គេ​។​

Bieber បាន​សារ​ភាព​ក្នុង​បទ​សម្ភាសន៍​ជាមួយ​នឹង​ទស្សនា​វដ្តី Vogue ថា “ខ្ញុំ​ពិបាក​រក​សេចក្តី​សុខ​សាន្ត​។ ខ្ញុំ​គ្រាន់​តែ​មាន​អារម្មណ៍​ដូច​ជា​បារម្ភ​ខ្លាំង​ និង​ខ្ញុំ​ចង់​ឱ្យ​គ្រប់​យ៉ាង​​ល្អ​ប្រសើរ​វិញ​ ហើយ​ចង់​ឱ្យ​គេ​ចូល​ចិត្ត​ខ្ញុំ​។ Hailey ជា​បែប​បុគ្គល​ដែល​ខ្ញុំ​ត្រូវ​ការ​”។​ ប្រភព​ពី​សារ​ព័ត៌មាន ” E! News’ បាន​រៀប​រាប់​ថា​ “គាត់​ជា​អ្នក​ជំងឺ​ស្វែក​រក​ការ​ព្យាបាល​ ហើយ​គាត់​ទៅ​រក​ជំនួយ​រាល់​ថ្ងៃ​”។ គាត់​ផ្តោត​សំខាន់​លើ​រឿង​នេះ​៕

ប្រភព៖ jezebel, popcrush

(Number Of Views: 127 times)