កញ្ញា Miley Cyrus ​ក្លាយ​​ទៅ​ជា​ អ្នក​នាង​ Miley Ray Hemsworth ហើយ​! តារា​ចម្រៀង​ស្រី​វ័យ​ ២៦ឆ្នាំ​រូប​នេះ​បាន​រៀប​ការ​ដោយ​សម្ងាត់​កាល​ពី​ខែ​ធ្នូ ជា​មួយ​លោក Liam Hemsworth។ លោក Laim Hemsworth និយាយ​ថា​ទោះ​បី​​គ្រប់​គ្នា​នៅ​តែ​ហៅ​ប្រ​ពន្ធ​របស់​គេ​ថា Miley Cyrus ប៉ុន្តែ​ពេល​នេះ​នាង​បាន​​ក្លាយ​ជា Miley Ray Hemsworth ហើយ​។

Liam Hemsworth ប្រាប់​ថា “ជា​ការ​ពិត​ដែល Miley Cyrus ក្លាយ​ជា​ Miley Ray Hemsworth ព្រោះ​នាង​បាន​ប្តូរ​ត្រកូល​បន្ទាប់​ពី​រៀប​​ការ​ជាមួយ​ខ្ញុំ​រួច​ ហើយ​ខ្ញុំ​គិត​ថា​វា​គឺ​ជា​រឿង​ល្អខ្លាំង​ណាស់​។ បើ​ទោះ​បី​ខ្ញុំ​មិន​បាន​ប្រាប់​នាង​ឱ្យ​ប្តូ​រត្រកូល​តាម​ខ្ញុំ​ ប៉ុន្តែ​នាង​និយាយ​ថា ‘ខ្ញុំ​ត្រូវ​ប្តូ​រព្រោះ​យើង​រៀប​ការ​ហើយ​’ “។

តារា​សម្តែង​ប្រុស​វ័យ​ ២៩រូប​នេះ​ ប្រាប់​ថា គេ​ត្រូវ​ប្រើ​ពេល​មួយរយៈ​ទម្រាំ​តែ​អាច​ហៅ​ Miley ថា “ប្រ​ពន្ធ​​”​ បាន​។ គេនិយាយ​​ថា​ “ឥលូវពាក្យ​ថា​ “ប្រ​ពន្ធ​” មិន​មែន​ជា​បញ្ហា​សម្រាប់​ខ្ញុំ​ទៀត​ឡើយ​​ ប៉ុន្តែ​កាល​ពី​ពេល​ដំបូង​…ខ្ញុំ​មិន​ចង់​និយាយ​ដល់​អី​បន្តិច​ វាប្រៀប​បាន​​ដូច​​ភាសា​​ផ្សេង​សម្រាប់​ខ្ញុំ​យ៉ាង​អីចឹង​“។ “ឥលូវ​នេះ​ ខ្ញុំ​ថែម​ទាំង​សរសេរ​ពាក្យ​ “ប្រ​ពន្ធ”​ ដាក់​លើ​លេខ​គាត់​ក្នុង​ទូរសព្ទ​របស់​ខ្ញុំ​ទៀត​ផង​“។

គូស្នេហ៍​ដ៍​ល្បី​នេះ​ជួប​គ្នា​ដំបូង​​នៅ​ពេល​ថត​រឿង​ “The Last Song” កាល​ពី​ឆ្នាំ​២០១០។ ​ពិធីរៀប​ការ​របស់​ពួក​គេ​ត្រូវ​បាន​រៀប​ចំ​ឡើង​ក្នុង​លក្ខណៈ​ធម្មតាៗ​ ដោយ​ Liam និយាយ​ថាពួក​គេ​​មិន​ចូល​ចិត្ត​​ពិធីធំអធិក​អធម​ទេ​។

ថ្មីៗ​នេះ Liam ប្រាប់​ថា​ជីវិត​អាពាហ៍​ពិពាហ៍​ពិត​ជា​អស្ចារ្យ​ណាស់​។ គេ​ និយាយ​ថា “វា​ពិត​ជា​​អស្ចារ្យ​ អស្ចារ្យ​ខ្លាំង​មែន​ទែន​ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ជា​មនុស្ស​ដែល​មាន​សំណាង​ជា​គេ​ក្នុង​លោក​ដែល​បាន​រៀប​ការ​ជា​មួយ​នាង​“៕

ប្រ​ភព៖  entertainment

(Number Of Views: 203 times)