យោង​តាម YTN Star ឱ្យ​ដឹង​ថា​​ Seungri សមា​ជិក​ក្នុង​ក្រុម​ចម្រៀង​ប្រុស Big Bang ឈប់​​ស្ងៀម​ស្ងាត់ទៀត​ហើយ​ដោយ​ចេញ​មុខ​បំភ្លឺ​រឿង​ដែល​បា​ន​កើត​ឡើង​ពាក់​ព័ន្ធ​នឹង​ខ្លួន​គាត់​​។ សេចក្តី​រាយការណ៍​ផ្តាច់​មុខ​មួយ​បាន​លើក​ឡើង​ថា​ Seungri កំពុង​រៀប​ចេញ​សេចក្តី​ថ្លែង​ការណ៍​ជា​ផ្លូវការ​មួយ​ឆ្លើយ​តប​ទៅ​នឹង​រឿង​ចម្រូង​ចម្រាស​នៅ​ក្លឹប​  ‘Burning Sun’ នៅល្ងាច​​​ព្រះ​អាទិត្យ​រាប​អស្តង្គ​ត​ថ្ងៃ​ទី​៣១ ខែមករា​។ បើ​គិត​ទៅ​រយៈ​ពេល​ ៣ ថ្ងៃ​ហើយ​ដែល​ក្លឹប​ ‘Burning Sun’ បាន​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ និង​អំពើ​ហិង្សា​។

តាម​អ្នក​ក្នុង​សិល្បៈ​ម្នាក់​​ឱ្យ​ដឹង​ដែរ​ថា​ “ក្នុង​នាម​ជា​តារា​ល្បី​ម្នាក់​​ គាត់​មិន​អាច​នៅ​ស្ងៀម​បានទៀត​ទេ​​ ប៉ុន្តែ​ប្រយ័ត្ន​ប្រយែង​ ព្រោះ​រឿងអ្វី​ក៏ដោយ​ដែល​គាត់​​និយាយ​អាច​ជះ​ឥទ្ធិពល​ដល់​​ការ​ស៊ើប​អង្កេត​របស់​ប៉ូលីស​ដែល​កំពុងបន្ត​​តាម​ដាន​រឿង​នេះ​”។ ទន្ទឹម​នឹង​នេះ Yang Hyun Suk ដែល​ជា​ចាង​ហ្វាង​ផលិត​កម្ម​ YG Entertainment បាន​ធ្វើ​ការ​សុំ​ទោស និង​បាន​ចេញ​សេចក្តី​ថ្លែង​ការ​ណ៍​មួយ​ទាក់​ទង​នឹង​រឿង​នេះ​មុន​ Seungri៕

ប្រភព៖ allkpop

(Number Of Views: 149 times)