អ្វី​ដែល​អ្នក​គាំទ្រ​ទាយ​ពិត​ជា​មិន​ខុស! ក្រុម INFINITE នឹង​ប្រ​លប់​មក​វិញ​ជា​មួយ​សមាជិ​កទាំង​អស់​បន្ទាប់​ពី​បាត់​មុខ​អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​។

ផលិត​កម្ម Woollim Entertainment បាន​ប្រាប់​ទៅ​ដល់​សារ​ព័ត៌​មា​នៅ​ថ្ងៃ​ទី៣១ ខែមករា ថា “ក្រុម INFINITE គ្រោង​វិល​វិញ​​ជា​មួយ​សមាជិក​ទាំង​អស់​នៅ​ខែ​កុម្ភៈ​ ហើយ​បទ​ចម្រៀង​ក្រប​មុខនៃ​អាល់​ប៊ុម​ថ្មី​របស់​ពួក​គេ​មាន​ចំណង​ជើង​ថា “Clock” ប៉ុន្តែ​ទាក់ទង​ចំ​ពោះសកម្ម​ភាពប្រម៉ូត​ ក៏​ដូច​ជា​ថ្ងៃខែ​ជាក់​លាក់​សម្រាប់​ការ​វិល​ត្រលប់​របស់​ពួកគេ​គឺ​នៅ​ពុំ​ទាន់​បាន​សម្រេច​នៅ​ឡើយ​ទេ​ ហើយ​យើង​សូម​ឱ្យ​អ្នក​គ្រប់​គ្នា​ជួយ​យោគយល់​”។

ប្រ​ភព៖  allkpop

(Number Of Views: 165 times)