កំលោះសង្ហា Donghae (Super Junior) នឹងបង្ហាញខ្លួនជាតួឯកក្នុងភាពយន្តអន្តរជាតិ
Donghae (Super Junior) វិលត្រលប់ទៅកាន់ការសម្តែងវិញជាលើកដំបូងបន្ទាប់ពីបញ្ចប់កាតព្វកិច្ចយោធាកាលពីឆ្នាំ២០១៧។ នៅថ្ងៃទី៣០ ខែមករា SJ Label បានប្រកាសជាដំណឹងថា Donghae នឹងបង្ហាញវត្តមានក្នុងនាមជាតួឯកក្នុងភាពយន្តខ្នាតធំដែលមានចំណងជើងថា “Asian Ghost Project” ហើយគម្រោងលើកនេះគឺជាការផលិតនៃការរួមសហការរវាង ថៃ-អាមេរិក។ ដើម្បីថតរឿងនេះ Donghae បានចូលរួមជាមួយផលិតកម្មមួយរបស់ប្រទេសថ្មីមានឈ្មោះថា “LeayDoDee” ហើយភាពយន្តទាំងមូលគ្រោងនឹងដាក់បញ្ចាំងនៅពាក់កណ្តាលឆ្នាំ២០១៩។ “ASain Ghost Project” ជាភាពយន្តនិយាយពីរឿងអាថ៌កំបាំងដ៏ព្រឺព្រួចដែលកើតឡើងក្នុងប្រទេសថៃ។
តារាល្បីៗជាច្រើនជុំវិញអាស៊ីន ដែលក្នុងនោះបួករួមទាំង Donghae នឹងបង្ហាញខ្លួនក្នុងខ្សែភាពយន្តមួយនេះ។ Donghae ធ្លាប់បានបង្ហាញទេពកោសល្យសម្តែងរបស់គេក្នុងរឿងជាច្រើន រួមមានដូចជា រឿង “God’s Quiz 4” “Panda and Hedgehog” “It’s Alright Daddy’s Daughter”។
ប្រភព៖ soompi