នៅ​ថ្ងៃទី៣១ ខែមករា ផលិត​កម្ម LM Entertainment បាន​ប្រ​កាស​ប្រាប់​ថា “កុង​ត្រារបស់​​ Kang Daniel និង​ Yoon Ju Sung ជា​មួយ​ខាង​ផលិត​កម្ម​ MMO Entertainment ត្រូវ​បាន​បញ្ចប់​​ក្នុង​ថ្ងៃ​ទី៣១ ខែមករា ហើយ​ចាប់​ពី​ថ្ងៃទី១ ខែកុម្ភៈ ពួក​គេ​ទាំង​ពី​រ​នឹង​ក្លាយ​ជា​តារា​ដែល​ស្ថិត​ក្រោយ​ការ​គ្រប់​គ្រង​របស់​ផលិត​ LM Entertainment វិញ​”។ ខាង​ផលិត​កម្មនិយាយ​បន្ត​ថា​ “តារា​ចម្រៀង​ទាំង​ពីរ​ដួង​នេះ​ បានសម្រេច​ចូល​ក្នុ​ងផលិត​កម្ម​របស់​យើង​ដោយ​សារ​ពួកគេ​​ជឿ​ជាក់​លើ​យើ​ង ហើយ​ខាង​យើង​គ្រោង​​នឹង​សម្រេច​ផ្លូវ​ដើរថ្មី​​របស់​ពួក​គេ​បន្ទាប់​ពិភាក្សា​​គ្នារួច​​។ យើង​សន្យា​ថា​នឹង​ខំប្រឹង​ឱ្យ​អស់​ពី​សមត្ថិ​ភាពដើម្បី​ជ្រំ​ជ្រែងពួកគេ​ឱ្យ​ដើរ​ទៅ​កាន់​ផ្លូវ​មួយ​ដ៏​ភ្លឺ​ស្វាង​“។

ទាំង​ Knag Daniel និង​ Yoon Ji Sung បាន​ចុះ​កុង​ត្រា​ជា​មួ​យ​ផលិត​កម្ម MMO Entertainment នៅ​ពេលដែល​ពួក​គេចូល​ប្រ​លង​ក្នុង​កម្ម​វិធី “Produce 101 Season 2” ហើយ​បន្ទាប់​មក​ក៏​ចេញ​ចម្រៀង​​ក្នុង​នាម​ជា​សមាជិក​ក្រុម Wanna One នៅ​ឆ្នាំ២០១៧។​ ក្រុម​ Wanna One ទើប​តែ​ត្រូវ​រម្សាយ​ជា​ផ្លូវ​ជា​ការ​ជា​មួយ​ការ​ប្រ​គំ​តន្ត្រី​ចុង​ក្រោយ​ដែល​មាន​ឈ្មោះថា “Therefore” ដែល​បាន​ធ្វើ​ឡើង​ចាប់តាំង​ពី​ថ្ងៃទី២៤ ដល់២៧ ខែមករា នៅសាល​ Gocheok Sky ក្នុង​ទីក្រុង​សេអ៊ូល​។ យ៉ាង​ណា​មិញ​បន្ទាប់​ពី​ចុះ​កុង​ត្រា​ជា​មួ​យ​ផលិត​កម្មថ្មី​រួច​ហើយ​ Kang Daniel និង​ Yoon Ju Sung គ្រោង​នឹង​ចេញ​មុខ​ជា​អ្នក​ចម្រៀង​ទោល​ក្នុង​ពេល​ឆាប់​ៗ​នេះ​។

ប្រ​ភព៖  soompi

(Number Of Views: 421 times)