នៅ​ថ្ងៃ​ទី២៩ ខែមករា ស្រី​ស្រស់​ Tiffany បាន​បង្ហាញខ្លួន​ក្នុង​កម្ម​វិធីបទ​សម្ភាស​ជា​មួយក្រុម​សារព័ត៌​មាន​នៅ​ប្រ​ទេស​តៃ​វ៉ាន់​ ហើយ​នាង​ត្រូវ​បាន​គេសួសំ​ណួរ​ខ្លះ​ទាក់​ទងនឹង​​អារម្ម​ណ៍​របស់​សមាជិក​ក្រុម Girls’ Generation មាន​ចំ​ពោះ​បទ​ថ្មី​របស់​នាង​ដែល​មាន​ចំ​ណង​ជើង​ថា “Born Again”។ Tiffany ក៏​ឆ្លើយ​ថា “Sooyoung, Seohyun និង YoonA យំ​បន្ទាប់​ពី​ស្តាប់​បទនោះ​ចប់​ ហើយ​ពួក​គេ​មាន​មោទនភាព​ចំ​ពោះ​ខ្ញុំ​ណាស់​។ ខ្ញុំ​ថា​វា​ជា​រឿង​ល្អ​ដែល​ខ្ញុំ​អាច​ចែក​រំ​លែក​បញ្ហា​ ក៏​ដូច​ជា​សេចក្តី​សុខ​ជា​មួយ​សមាជិក​រួមក្រុម​របស់​ខ្ញុំ​ ហើយ​ជាង​នេះ​ទៅ​ទៀត​គឺ​ជាការ​ដែល​ពួកយើង​អាច​ដើរ​ទៅ​រក​ក្តី​សុបិន្ត​រៀង​ខ្លួន​តាម​អ្វី​ដែល​យើងចង់បាន​។ Girls’ Generation គឺ​ជា​ជី​វិត​របស់​ខ្ញុំ​ ហើយ​បើទោះ​បី​ជា​ពេល​នេះ​យើង​មិន​បាន​ដើរ​ផ្លូ​វ​ជា​មួយ​គ្នា​ទៀតក៏​ពិត​មែន​ ប៉ុន្តែ​យើង​នៅ​តែ​ចាំ​ជួយ​លើក​ទឹក​ចិត្ត​ និង​នៅ​ក្បែរ​គ្នា​ជានិច្ច​​”។

ចុង​ក្រោយ​ Tiffany និយាយថា “ខ្ញុំ​ចង់​ប្រាប់​ពាក្យ​ថា​អរគុណ​ទៅ​ដល់​សមាជិ​ក​រួម​ក្រុម​ទាំង​អស់​របស់​ខ្ញុំ​ ហើយ​ខ្ញុំ​គិត​ថា​ពួក​គេ​គឺ​ជា​ឬស​គល់​ដ៏​សំ​ខាន់​ដែល​អាច​ធ្វើ​ឱ្យ​ខ្ញុំ​មាន​ថ្ងៃ​នេះ​”។

លោក​អ្នក​អាច​ទស្សនា​បទ​ “Born Again” របស់​ Tiffany ម្តង​ទៀត​នៅ​ខាង​ក្រោម​!

ប្រ​ភព៖  allkpop

(Number Of Views: 490 times)