ក្រុ​ម​ចម្រៀង​ប្រុស BTS បន្ត​គ្រង​តំណែង​កំពូល​ទាំង ៣ នៅ​លើ​តារាង​ចំណាត់​ថ្នាក់​អាល់​ប៊ុម​ពិភព​លោក​របស់​គេហ​ទំព័រ Billboard ខណៈអាល់​ប៊ុម​តូច​ថ្មី​របស់​ក្រុម SEVENTEEN បាន​បង្ហាញ​ខ្លួន​ដំបូង​ដោយ​មាន​សក្តា​នុពល​! នៅ​តារាង​ចំណាត់​ថ្នាក់​អាល់​ប៊ុម​ពិភព​លោក​សម្រាប់​ដំណាច់​សប្តាហ៍​នេះ​គឺ​នៅ​ថ្ងៃ​ទី​២ ខែកុម្ភៈ អាល់​ប៊ុម “Love Yourself: Answer” របស់​ក្រុម BTS បាន​ជាប់​លេខ ១។

អាល់​ប៊ុម​នេះ​ជាប់​លេខ ១ ជា​បន្ត​បន្ទាប់រយៈ​ពេល ១៨ សប្តាហ៍​ និង​​រួម​ទាំង​សប្តាហ៍​ទី២២ នេះ​ដែរ​ដោយ​បាន​វ៉ា​ដាច់​គេ​ក្នុង​តារាង​នេះ​។ “Love Yourself: Her” បាន​ជាប់​លេខ ២ ហើយ​ “Love Yourself: Tear” ជាប់​លេខ ៣​។​

អាល់​ប៊ុមតូច​ទី៦ របស់​ក្រុម SEVENTEEN ដែល​មាន​ចំណង​ជើងថា “You Made My Dawn” មាន​បទ “Home” បាន​បង្ហាញ​ខ្លួន​ដំបូង​ក្នុង​តារាង​នេះ​ដោយ​បាន​ជាប់​លេខ ៤​។ អាល់​ប៊ុម “Don’t Mess Up My Tempo” របស់​ក្រុម EXO បាន​ជាប់​លេខ ៥ ស្រប​ពេល​ដេល​អាល់​ប៊ុម “Treasure EP.2: Zero to One” របស់​ក្រុម ATEEZ បាន​ជាប់​លេខ​ ៧​។

អាល់​ប៊ុម “Face Yourself” របស់​ក្រុម​ BTS ជាប់​លេខ ៨​ ហើយ​អាល់​ប៊ុម​ “NAMANANA” របស់​ Lay បាន​ជាប់​លេខ ៩។ អាល់​ប៊ុម “Regular-Irregular” របស់​ក្រុម NCT 127 បាន​ជាប់​លេខ ១២​ អាល់​ប៊ុម​ “Take.1: Are You There?” របស់​ក្រុម MONSTA X ជាប់​លេខ ១៣ អាល់​ប៊ុម “All Light” របស់​ក្រុម ASTRO ជាប់​លេខ ១៤​ និង​អាល់​ប៊ុម “Treasure”  របស់​ក្រុម ATEEZ ជាប់​លេខ ១៥​។ សូម​ចូល​រួម​អបអរ​ក្រុម​ចម្រៀង​ទាំង​អស់​នេះ​!

ប្រភព៖ soompi

(Number Of Views: 651 times)