កម្ម​វិធី​ទទួល​ពានរង្វាន់ “Korea Consumer Appraisal Brand Awards ប្រ​ចាំ​ឆ្នាំ២០១៩” ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២៩ ខែមករា នៅ​សណ្ឋាគារ​ The Plaza Hotel ក្នុង​ទី​ក្រុង​សេអ៊ូល​។ កម្ម​វិធី​ទាំង​មូល​ត្រូវ​បាន​រៀប​ចំ​ឡើង​ដើម្បីទទួល​ស្គាល់​ក្រុមហ៊ុន​ដែល​ល្អ​ផ្តាច់​មុខ​ខាង​ផ្នែក​សេវា​កម្ម​បម្រើ​អតិថិជន​ ហើ​យ​លោក Seungri សមាជិក​ក្រុម Big Bang ក៏​ចូល​រួម​ក្នុង​កម្ម​វិធី​នោះ​ដែរ​ក្នុង​នាម​ជាអ្នក​​តំ​ណាង​ឱ្យ​ក្រុម​ហ៊ុន Aori Ramen។ ការ​បង្ហាញ​វត្ត​មាន​របស់​គេ​ត្រូវ​បាន​ទទួ​ល​ការ​រិះ​គន់​ពី​សំ​ណាក់ប្រ​ជា​ជន​ដោយ​សារ​គេ​ក៏​មានចំ​ណែក​ពាក់​ព័ន្ធនឹង​រឿង​អាស្រូវ​ខុស​ច្បាប់​របស់​ក្លឹប​ “Burning Sun” ដែរ​។ កាលពីពេលកន្លង​មក មាន​ព័ត៌​មានបាន​រាយការណ៍​ថា​ ​ក្លឹប “Burning Sun” (ដែលមាន​ Seungri ជា​ម្ចាស់​) ត្រូវ​បាន​គេ​ចោទ​ប្ដឹង​ពី​​បទ​​រំ​លោភ​បំពាន​ផ្លូវ​ភេទ​  និង​​ការ​សូក​ប៉ាន់​ខុស​ច្បាប់​ទៅឱ្យ​ប៉ូលីស​ក្នុង​តំ​បន់​ដើម្បី​បំ​បិទ​រឿង​ក្តី​​។

ទន្ទឹម​នឹង​នេះ​ ផលិត​កម្ម YG Entertainment បដិសេធ​ចេញ​មុខ​អះ​អាង​ជា​ផ្លូវ​ការចំ​ពោះ​បញ្ហា​នេះ​ ហើយ​ Seungri ផ្ទាល់​ក៏​មិនទាន់​បាន​ចេញ​មុខ​មក​បក​ស្រាយ​ដែរ​៕

ប្រ​ភព៖  allkpop

(Number Of Views: 155 times)