បុគ្គលិក​ដែល​ធ្វើ​ការ​ក្នុង​ក្លឹប​ “Bruning Sun” (ក្លឹប​របស់​លោក Seungri សមាជិក​ក្រុម BIGBANG)) ត្រូវ​បាន​គេ​ចោទ​ប្រ​កាន់​ពីបទរំលោភបំ​ពាន​ផ្លូវភេទ ហើយ​វីដេអូដែល​ត្រូវ​បាន​បង្ហោះ​កាល​ពី​ចុង​ខែ​ធ្នូ​ ក៏​ក្លាយ​ជា​ភ័ស្តុតាង។ នៅ​ក្នុង​វីដេអូ បុគ្គលិក​ម្នាក់​របស់ក្លឹប​ Burning Sun បាន​ចាប់​អូសស្ត្រី​ម្នាក់​ចូល​ក្នុង​បន្ទប់​ VIP។ ស្ត្រី​ម្នាក់​នោះ​ព្យា​យាម​សុំ​ជំ​នួយ​ដោយ​ការ​ប្រ​តែង​ប្រ​តោង​ចាប់​ទាញកុំព្យូទ័រ​ ប៉ុន្តែ​បុគ្គលិក​​ដែល​​នៅ​ទីនោះ​មិន​អើពើ​ និង​ដាក់កុំព្យូទ័រនៅ​កន្លែងដើម​វិញ​​។

ក្រោយ​មក​ ស្ត្រីជន​រង​គ្រោះ​នោះ​បាន​ទៅ​ដាក់​ពាក្យ​បណ្ដឹងនៅ​ប៉ុស្តិ៍​ប៉ូលីស​ ប៉ុន្តែ​ប៉ូលីស​ធ្វើ​ជា​មិន​អើពើ​ ហើយ​ក្លឹប Burning Sun ក៏​ព្យា​យម​លុប​ចោល​វីដេអូពី​កាមេ៉កា​សុវត្ថិ​ភាព​។ ​សំ​ណាង​ល្អ បុគ្គលិកម្នាក់​យក​បាន​វីដេអូ​​នោះ​មុន​ពេល​ដែល​វា​ត្រូវ​គេ​លុប​ចោល​ ហើយ​ក្រោយ​មក​វីដេអូ​ក៏ត្រូវ​បាន​បែក​ធ្លាយ​ពេញ​អ៊ីន​ធឺណេត​។ ក្លឹប​ Burning Sun ត្រូវ​ចោទ​ប្រ​កាន់​ពី​បទ​សូក​បា៉ន់​ប៉ូលីស​ខុស​ច្បាប់ដើម្បី​បំបិទ​រឿង​ក្តី​នេះ​។ ជាង​នេះ​ទៅ​ទៀត​ យោង​តាម​របាយ​ការណ៍​បាន​ឱ្យ​ដឹង​ថា​ រឿង​ក្តី​ប្រ​ភេទ​នេះ​កើត​ឡើង​យ៉ាង​តិច​ណាស់​ពីរ​ដង​ក្នុង​មួយថ្ងៃ​នៅឯក្លឹប​ Bruning Sun៕

ប្រ​ភព៖  allkpop

(Number Of Views: 258 times)