Selena Gomez និង​ Julia Michaels បាន​​រួម​ដៃ​គ្នាដើម្បី​ដោះ​ស្រាយ​ជាមួយនឹង​ជំងឺ​គិត​ច្រើន​តាម​រយៈ​បទ​ចម្រៀង​។ តារា​ចម្រៀង​ដ៏មាន​ឥទ្ធិពល​ពីរ​ដួង​នេះ​បាន​រួម​ដៃ​គ្នា​បង្កើត​បទ​ចម្រៀង​ថ្មី​ស្រឡាងប្លែក​​ដែល​មាន​ចំណង​ជើងថា “Anxiety” ដែល​ថិ​ត​នៅ​ក្នុង​ EP របស់ Michael ឈ្មោះ Inner Monologue Part I ដែល​សាធារណជន​ទន្ទឹង​រង់​ចាំ​ចង់​ស្តាប់​យ៉ាង​យូរ​។ Michaels បាន​រៀប​រាប់​ពី​រឿង​ក្នុង​អារម្មណ៍​របស់​ខ្លួន​ក្នុង​កម្មវិធី Beats 1។

Michaels និង​ Gomez តែង​លើក​មក​និយាយ​ពី​ឧប​សគ្គ​ផ្សេងៗ​របស់​ពួក​គេ​នៅ​អតីកាល​។ ការ​ចេញ​ចម្រៀង​ថ្មី​នេះ​ជា​​វិល​ត្រឡប់​មក​វិស័យ​ចម្រៀង​វិញ​ជា​ផ្លូវ​ការ​របស់​ Gomez ក្រោយ​នាង​បាន​បាត់​ចេញ​ពីក្រសែ​ភ្នែក​សាធារណ​ជន​មួយ​រយៈ​ធំ​។ នាង​ក៏បាន​អរគុណ Michaels តា​ម​រយៈ​គណនី​អ៊ីន​ស្តាក្រាម​កាល​ពីថ្ងៃ​ព្រហស្បតិ៍ ដែល​ផ្តល់​ឱកាស​ឱ្យ​នាង​ច្រៀង​ពី​អ្វី​មួយ​ដែល​នៅ​ក្នុង​ចិត្ត​របស់​នាង​។

កន្លង​ទៅ​ប៉ុន្មាន​សប្តាហ៍​នេះ​ យើង​អាច​សម្គាល់​ឃើញ Gomez បាន​វិល​ចូល​សិល្បៈ​វិញ​បន្តិច​ម្តងៗ​ក្រោយ​ពី​ចេញ​ពី​កន្លែង​សម្រាក​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​ខែ​មុន​។ តារា​ចម្រៀង​វ័យ ២៦ ឆ្នាំ​នេះ​មាន​បញ្ហា​ទាំង​ខាង​ផ្លូវ​ចិត្ត​ ​និង​កាយ​នៅ​រដូវ​ក្តៅ​ និង​បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កាល​ពី​ខែ​តុលា ឆ្នាំ​​មុន​។ កាល​ពី​ខែ​កញ្ញា Michaels បាន​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​នឹង​ ET  និង​បាន​និយាយ​រឿង​ល្អៗ​ជា​ច្រើន​ពី Gomez។ តោះ​ប្រិយ​មិត្ត​ស្តាប់​បទ​ចម្រៀង​នេះ​នៅខាង​លើ​!

ប្រភព៖ Yahoo

(Number Of Views: 142 times)