ក្រុម Wanna One បញ្ចប់ការប្រគំតន្ត្រីចុងក្រោយ (វគ្គទី១) របស់ពួកគេដោយជោគជ័យ
ថ្ងៃទី២៤ ខែមករា គឺជាថ្ងៃទី១ នៃការប្រគំតន្ត្រីចុងក្រោយរបស់ក្រុម Wanna One មុននឹងពួកគេត្រូវបំបែកគ្នា ហើយការប្រគំតន្ត្រីនោះមានឈ្នោះថា “Therefore” ដែលត្រូវបានធ្វើឡើងនៅអាគារ Gocheok Sky Dome។ បន្ទាប់ពីបិទបញ្ចប់ការប្រគំតន្ត្រីចុងក្រោយនៅថ្ងៃទី១ របស់ពួកគេ Wanna One ក៏ផ្ញើសម្តីអរគុណចំពោះអ្នកគាំទ្ររបស់ខ្លួនតាមការបង្ហោះក្នុងបណ្តាញសង្គមដោយសរសេរថា “[#WannaOneDay] ថ្ងៃនេះ យើងបានបង្ហាញក្តីស្រលាញ់ចំពោះគ្នា និងចំណាយពេលវេលាដើម្បីសម្រេចក្តីសុបិន្តជាមួយគ្នា។ ខ្ញុំសង្ឃឹមថា ពេលវេលាដែលពួកយើងបាននៅជាមួយគ្នានឹងក្លាយជាការចងចាំដ៏ល្អមួយសម្រាប់ដំណើរទៅមុខបន្តទៀត”។ សមាជិកទាំងអស់របស់ក្រុម Wanna One កាន់ផ្ទាំងអក្សរដែលសរសេរថា “ខ្ញុំស្រលាញ់អ្នក” និង “ពេលនេះ និយាយថាខ្ញុំស្រឡាញ់អ្នកគឺប្រៀបដូចជាក្តីសុបិន្តមួយ”។
[#워너원데이] 우리는 오늘도 서로에게 사랑을 말하고 꿈보다 더 꿈같은 시간을 보냈습니다🌙 함께한 순간이 우리를 기다리고 있을 평범한 일상 속에 반짝이는 기억으로 남길 바라요. 마치 지금의 우리처럼🎇 pic.twitter.com/oUeKertMwZ
— Wanna One (@WannaOne_twt) January 24, 2019
ទន្ទឹមនឹងនេះ ការប្រគំតន្ត្រីចុងក្រោយរបស់ក្រុម Wanna One នឹងធ្វើរហូតដល់ថ្ងៃទី២៧ ខែមករានេះ៕
ប្រភព៖ soompi