ក្រុម IZ*ONE ទម្លាក់វីដេអូចម្រៀងបទ “好きと言わせたい (I Want To Say I Like You)”!
ក្រុម IZ*ONE បញ្ចេញវីដេអូចម្រៀងដែលច្រៀងជាភាសាជប៉ុនដំបូងមានចំណងជើងថា “好きと言わせたい (I Want To Say I Like You)”។ នៅក្នុងវីដេអូ សមាជិកទាំងអស់បង្ហាញពីការសារភាពស្នេហ៍ដ៏គួរឱ្យស្រលាញ់ជាមួយក្បាច់រាំរស់រវើកក្នុងទីវាលពណ៌ឥន្ទធនូយ៉ាងស្រស់ស្អាត។
អាល់ប៊ុមដំបូងដែលចេញជាភាសាជប៉ុនរបស់ក្រុម IZ*ONE នឹងដាក់លក់ក្នុងទីផ្សារនៅថ្ងៃទី៦ ខែកុម្ភៈខាងមុខ៕
ប្រភព៖ allkpop
(Number Of Views: 122 times)