Kim Kardashian បាន​រង​ការ​រិះ​គន់​យ៉ាង​ចាស់​ដៃ​ពីសំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​អ៊ីន​ស្តាក្រាម ​បន្ទាប់​ពីនាង​បាន​បង្ហាញ​បង្អួត​ពេជ្រ​ឱ្យ​គេ​ឃើញ​ជា​សាធារណៈទៀត​​។ គួរ​រំលឹក​ផង​ដែរ ២ ឆ្នាំ​មុន​នាង​ត្រូវ​បាន​ចោរ​ប្លន់​ស្ទើរ​អស់​ជីវិត​នៅ​ក្នុង​ទីក្រុង​ប៉ារីស​។ កាល​ពីថ្ងៃសុក្រ កន្លង​ទៅ​នេះ​ តារាសម្តែង​​ក្នុង​កម្មវិធីទូរទស្សន៍​ Keeping Up With the Kardashians រូប​នេះហ៊ាន​​បង្ហាញ​រូប​ធ្មេញ​ស្រោប​ពេជ្រ​យ៉ាង​ច្បាស់​ក្រឡែត​ក្នុង​គណនី​អ៊ីន​ស្តា​ក្រាម​ដោយ​មិន​ខ្លាច​ញញឺត​លោក​ចោរ​សោះ​។

Kardashian ​ដែល​នឹង​មានកូន​ទី៤ ដោយ​ឱ្យ​គេ​ពពោះ​ជំនួស​បាន​រង​ការ​រិះ​គន់​យ៉ា​ង​ខ្លាំង​ដោយ​អ្នក​ followers ជា​ច្រើន​របស់​នាងក្នុង​គណនី​អ៊ីន​ស្តាក្រាម​​ចំពោះ​ការ​មិនរាង​ចាល​នឹង​រឿង​ចោរ​ប្លន់​ដែល​បាន​កើន​ឡើង​កាល​ពីប៉ុន្មាន​ឆ្នាំ​មុន​។ កាល​នោះ ចោរ​ប្លន់​អស់​គ្រឿង​អលង្ការ​តម្លៃ​ស្មើ​នឹង​ ១០ លាន​ដុល្លារ​ពីនាង​ និ​ងក្រោយ​មក​នាងបាន​ធ្វើ​បទ​សម្ភាសន៌​ប្រាប់​សាធារណជន​ថា​នាង​ស្ទើរ​អស់​ជីវិត​ទៅ​ហើយ​។ នាង​ថែម​ទាំង​ថា​នឹង​មិន​ធ្វើ​ឱ្យ​រឿង​នេះ​កើត​ឡើង​ទៀត​ទេ​។ ឥឡូវ​ នាង​ហាក់​ភ្លេច​រឿង​ពីមុន​អស់​ទៅ​ហើយ​។ ចុះ​ប្រិយ​មិត្ត​វិញ​យល់​យ៉ាង​ម៉េច​ដែរ​ចំពោះ​ទង្វើ​ដែល​តារា​ស្រី​រូប​នេះ​បាន​ធ្វើ​ដដែល​ៗ​នេះ​?

ប្រភព៖ yahoo

(Number Of Views: 217 times)