នៅ​ថ្ងៃ​ទី១៤ ខែមករា​ ​មាន​បណ្តាញ​បុគ្គលិកពី​​ខាង​ក្នុង​បាន​ប្រាប់ថា ក្រុម​ចម្រៀង​នារី​ថ្មី​របស់​ផលិត​កម្ម​ JYP Entertainment បាន​បញ្ចប់ការថត​វីដេអូចម្រៀង​រួច​ហើយ​ ដោយ​ពួក​គេ​គ្រោង​នឹង​បញ្ចេញ​វា​នៅ​ដើម​ឆ្នាំ​២០១៩នេះ។ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ដំណឹង​នេះ​ ផលិត​កម្ម​ JYP Entertainment ប្រាប់​ថា “វា​ជា​រឿង​ពិត​ដែលយើង​បាន​បញ្ចប់​កា​រថត​វីដេអូចម្រៀង​ (សម្រាប់​ក្រុម​ចម្រៀង​ថ្មី) ហើយ​បច្ចុប្បន្ន​នេះ​ ពួកយើង​កំ​ពុង​ផ្តោតសម្រាប់ត្រៀម​បញ្ចេញ​ក្រុម​ថ្មី​ជា​ផ្លូវ​ការ​”។ ប៉ុន្តែ​ខាង​ផលិត​កម្ម​មិន​ទាន់​បាន​ប្រាប់​ពីថ្ងៃ​ជាក់លាក់​នៃ​ការ​បញ្ចេញ​ចម្រៀង​នៅ​ឡើយ​ទេ “យើង​នឹង​ប្រាប់​អ្នក​ទាំង​អស់​គ្នា​នៅ​ពេល​ដែល​គ្រប់​យ៉ាង​ត្រូវ​បាន​សម្រេច​រួចជា​ស្រេច​​”។

ក្រុម​ចម្រៀងនារី​ថ្មី​នេះ​គឺ​ជា​ក្រុម​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ផលិត​កម្ម​ JYP ហើយ​ជា​សិស្ស​ប្អូន​របស់​ក្រុម​ TWICE ដោយ​ក្នុង​នោះ​មាន​សមាជិកចំ​នួន​បី​រូប​ដូច​ជា៖ Shin Ryu Jin (អ្នក​ឈ្នះ​ក្នុង​កម្ម​វិធី “MIXNINE”) Hwang Yei (ជា​បេក្ខ​នារី​មួយ​រូប​ក្នុង​កម្ម​វិធី “The Fan”) និង Lee Chaeryeon (អ្នក​ដែល​ធ្លាប់​ចូល​ប្រ​លងក្នុង​កម្ម​វិធី “SIXTEEN” និង “K-Pop Star 3”)។ សមាជិក​ទាំង​បី​រូប​នេះ​ធ្លាប់​បាន​ចូល​ប្រ​លង​ក្នុង​កម្ម​វិធី “Stray Kids” ជា​មួ​យ​គ្នា​កាល​ពី​ឆ្នាំ​២០១៧៕

ប្រ​ភព៖ soompi

(Number Of Views: 639 times)