Junho ទើប​បញ្ចេញ​រូប​ភាព​ឃោសានា​សម្រាប់​អាល់​ប៊ុម​ថ្មី​ដែល​មាន​ឈ្មោះ​ថា “TWO” ហើយ​បើ​យោង​តាម​របាយ​ការណ៍បាន​ឱ្យ​ដឹង​ថា​ ការ​ត្រ​លប់​មក​វិញ​លើកនេះ​គឺ​ជា​ការ​វិល​វិញ​លើក​ដំ​បូង​ចាប់​តាំង​ពី​គេ​បាន​ចេញ​អាល់ប៊ុម​ទោល​ទី ១ ដែល​មាន​ឈ្មោះថា “ONE” កាល​ពី​ ៣ឆ្នាំ​កន្លះ​មុន។ អ្វី​ដែល​ពិសេស​នោះ​​គឺ​ គេ​នឹង​បញ្ចេញ​អាល់​បុម​ទោលទី​ពីរ​របស់​ខ្លួន​ក្នុ​ងថ្ងៃ​ខួប​កំ​ណើត​ដែល​ត្រូវ​នឹង​ថ្ងៃ​ទី២៥ ខែមករា​។ នេះ​មាន​ន័យ​ថា​ ​អាល់​មួយ​នេះ​ត្រូវ​បាន​ផលិត​ឡើង​យ៉ាង​ពិសេសដើម្បី​ជូន​ដល់​អ្នក​គាំទ្រ​សម្រាប់​ជា​កាដូ​​ក្នុង​ថ្ងៃ​ខួប​កំ​ណើ​តរបស់​ខ្លួន​។

រង់​ចាំ​តាម​ដាន​ព័ត៌​មាន​បន្តទាក់​ទង​នឹង​ការ​ចេញ​អាល់​ប៊ុម​ថ្មី​របស់​ Junho!

ប្រ​ភព៖  allkpop

(Number Of Views: 118 times)