២០១៩ គឺជា​ឆ្នាំ​នៃ​សេចក្តីស្រឡាញ់​សម្រាប់​គូស្នេហ៍​ទាំង​នេះ​! ប្រាកដ​ជា​មាន​តារា​ដែល​ប្រិយ​មិត្ត​ពេញ​ចិត្ត​ជា​មិន​ខាន​។ តោះ​មើល​ឈ្មោះ​គូស្នេហ៍​ក្នុង​ឆ្នាំ​ថ្មីនេះ​នៅ​ខាង​ក្រោម​!

1. Sooyoung ក្រុម Girls’ Generation និង​ Jung Kyung Ho

អ្នក​ទាំង​ពីរ​បដិសេធ​ពីទំនាក់​ទំនង​ស្នេហ៍​របស់​ពួក​គេ​ប៉ុន្មានដង​ មុន​ពេល​បង្ហាញ​ឱ្យ​គេ​ដឹង​ថា​ស្រឡាញ់​គ្នា​ជាសាធារណៈ​ក្នុឆ្នាំ២០១២។​

 

 

 

2. Lee Joon (អតីត​សមាជិក​ក្រុម​  MBLAQ) និង​ Jung So Min

Jung So Min បាន​ជួប​ Lee Joon ពេល​សម្តែង​ក្នុង​រឿង Father is Strange និង​បាន​ចាប់​ផ្តើម​បង្កាត់​ភ្លើង​ស្នេហ៍​ក្នុង​ខែតុលា ឆ្នាំ២០១៧​។

3. MBLAQ ក្រុម​ G.O និង​ Choi Ye Seul

Choi Ye Seul បាន​និយាយ​ថា​នាង​ និង G.O បាន​ជួប​គ្នា​តាម​រយៈ​មិត្ត​ភ័ក្តិ​មួយ​ចំនួន​។ អ្នក​ទាំង​ពីរ​ក៏​ចាប់​អារម្មណ៍​នឹង​គ្នា​ភ្លាម​ ហើយ​បាន​ចាប់​ផ្តើម​ជួប​គ្នា​ញឹក​ញាប់​ក្រោយ​ជំនួប​លើក​ដំបូង​។​

4. Jun Hyun Moo និង​ Han Hye Jin

គូ​ស្នេហ៏​ដ៏ស្រស់​ស្អាត​នេះ​បាន​ជួប​គ្នា​តាម​រយៈ​កម្មវិធី I Live Alone របស់​ទូរទស្សន៍ MBC និង​ទទួល​បាន​ការ​ចាប់​អារម្ម​ណ៍​ខ្លាំង​ភ្លាម​ពីទស្សនិក​ជន​ ព្រោះ​តែ​ភាព​ស៊ី​សង្វាក់​គ្នា​របស់​ពួកគេ​។ ដូច្នេះ មិន​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ទេ​ដែល​អ្នក​ទាំង​ពីរ​​បាន​បញ្ជាក់ប្រាប់​​ពី​ទំនាក់​ទំនង​ស្នេហ៍​របស់​ពួក​គេ​ក្នុង​ខែកុម្ភៈ​។

5. Honey Lee និង​ Yoon Kye Sang (អតីត​សមាជិក​ក្រុម​ G.O.D)

អ្នក​ទាំង​ពី​មាន​ភាព​ស្និទ្ធ​ស្នាល​នឹង​គ្នា​ខ្លាំង​ក្នុង​ឆ្នាំ២០១៣​ ហើយ​ថ្មីៗ​គេ​បាន​ឃើញ​ពួក​គេ​នៅ​ព្រលានយន្ត​ហោះ​មួយ​។ ប្រហែល​ពួក​គេ​គ្រោង​ទៅ​ដើរ​លេង​កន្លែង​ណា​ជាមួយ​គ្នា​ហើយ​?

6. Lee Si Eon និង​ Seo Ji Seung

ទោះ​ជា​មាន​​អាយុខុស​គ្នា​ដល់​ទៅ​ ៦ ឆ្នាំ​ក៏មិន​មែន​ជា​ឧបសគ្គ​សម្រាប់​ក្តី​ស្នេហ៍​របស់​ពួក​គេ​បាន​ដែរ​​! Lee Si Eon និង​ Seo Ji Seung បាន​ស្គាល់​គ្នា​ពេល​បំពេញ​ការ​ងារ​រួម​គ្នា​មុន​ពេល​ចាប់​ផ្តើម​មាន​ទំនាក់​ទំនង​ស្នេហ៍​នឹង​គ្នា​ក្នុងខែកុម្ភៈ​។

7. Ahreum (អតីត​ក្រុម​ T-ARA) និង​ Lee Seung Jae

Ahreum បាន​ចាប់​ផ្តើម​បង្កើត​ទំនាក់​ទំនង​ស្នេហ៍​ជាមួយ​នឹង​តារា​សម្តែងប្រុស​​ទើប​រះ​ Lee Seung Jae ក្នុឆ្នាំ២០១៧​ និង​បាន​ប្រាប់​ពី​ទំនាក់​ទំនង​ស្នេហ៍​របស់​ពួក​គេ​ក្នុងខែមករា ឆ្នាំ២០១៨​។

 

8. Lee Jung Jin និង​ Euaerin (អតីត​ក្រុម​ 9MUSES)

តាម​សម្តី​មនុស្ស​ជា​ច្រើន​ឱ្យ​ដឹង​ថា​​ គូស្នេហ៍​នេះ​មាន​ទំនាក់​ទំនង​ស្នេហ៍​នឹង​គ្នា​តាំង​ពី​ខែមិថុនា ឆ្នាំ២០១៧។ បន្ទាប់​ពីបាន​ជួប​គ្នា​ពេល​ទៅ​បោះ​ជំរំ​ជាក្រុម​ ពួក​គេ​ក៏បាន​ចាប់​ចិត្ត​នឹង​គ្នា​ម្តង​បន្តិចៗ​ទោះ​ជា​វ័យ​ខុស​គ្នា​ ១០ ឆ្នាំ​ក៏ដោយ​។​

9. Ha Hyun Woo ក្រុម Guckkasten និង​ Heo Young Ji (អតីត​ក្រុម​ KARA)

ពេល​ដែល Heo Young Ji និង​ Ha Hyun Woo បាន​បង្ហាញ​ខ្លួន​ធ្វើ​ជា​គណៈកម្មការ​សម្រាប់​កម្មវិធី Shadow Singer អ្នក​គាំទ្រ​មួយ​ចំនួន​បាន​ដឹង​ថា​មាន​ទំនាក់​ទំនង​ស៊ី​ជម្រៅ​រវាង​អ្នក​ទាំង​ពីរ​នៅ​ក្រៅ​ឆាក​។ ទោះ​ពួក​គេ​មាន​វ័យ​ខុស​គ្នា​ដល់​ទៅ ១៣ ឆ្នាំ​ តែ​ពួកគេ​ហាក់​មាន​ភាព​ស្និទ្ធ​ស្នាល​នឹង​គ្នា​ណាស់​។​

 

10. SE7EN និង​ Lee Da Hae

គូស្នេហ៍នេះ​កើត​ចេញ​ពី​ចំណង​មិត្ត​ភាព​កាល​ពីឆ្នាំ២០១៥ និង​យោង​តាម​បទ​សម្ភាសន៍​កាល​ពីពេលថ្មីៗនេះឱ្យ​ដឹង​ថា​ ពួក​គេ​នៅ​តែ​ស្រឡាញ់​គ្នា​យ៉ាង​ខ្លាំង​!

11. Cheetah និង​ Nam Yeon Woo

12. HyunA និង​ E’Dawn

ទោះ​បី​ជា​ដំបូង​ផលិតកម្ម Cube Entertainment បដិសេធ​ពី​រឿង​នេះ ក្រោយ​មក សមាជិ​ក​ក្នុង​ក្រុម Triple H ពីរ​នាក់​នេះបាន​ទទួល​ស្គាល់​ថា​ពួក​គេ​មានទំនាក់​ទំនង​ស្នេហ៍​ជាមួយ​គ្នា​រយៈ​ពេល ២ ឆ្នាំ​ហើយ​។​​

13. Jennie  ក្រុម BLACKPINK និង Kai ក្រុម EXO

សារ​ព័ត៌មាន Dispatch បាន​ធ្វើ​ឱ្យ​គ្រប់​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​នឹង​ព័ត៌មាន​ទំនាក់​ទំនង​ស្នេហ៍​របស់​គូស្នេហ៍​ដំបូង​ក្នុង​ឆ្នាំ២០១៩​ នេះគឺ​​ Jennie និង​ Kai។ គេ​ថត​បាន​ពួក​គេ​ណាត់​ជួប​គ្នា​យ៉ាង​ផ្អែម​ល្ហែម​នៅ​សួន​ឧទ្យាន​  ហើយ​កន្លង​ទៅ គេ​សង្កេត​ឃើញថា​​ពាក់​របស់​ស្រដៀង​គ្នា​ផង​ដែរ​។​

14. Lee Kwang Soo និង​ Lee Sun Bin

ទំនាក់​ទំនង​ស្នេហ៍​របស់​គូស្នេហ៍​យ៉ាង​ស្រស់​ស្អាត​នេះ​បាន​វិវឌ្ឍ​បន្ទាប់​ពី​ពួក​គេ​បាន​ជួប​គ្នា​ក្នុង​កម្មវិធី Running Man។ កន្លង​ទៅ  Lee Sun Bin បាន​លើក​ឡើងថា​ Lee Kwang Soo គឺ​ជា​ប្រភេទ​បុរស​ក្នុងដួង​ចិត្ត​របស់​នាង​៕

ប្រភព៖ koreaboo

(Number Of Views: 1,449 times)