យោង​តាម​សម្តី​របស់​ផលិត​កម្ម​ដែល​គ្រប់​គ្រង​ Jung Il Woo បាន​ឱ្យ​ដឹង​ថា​គេ​កើ​ត​ជំងឺ​ពង​ខ្ទុះ​លើ​បបូរ​មាត់​​តាំង​​ពី​ខែ​ធ្នូ​ ប៉ុន្តែ​​ទើ​បតែ​ជា​ក្នុង​រយៈ​ពេ​ល​ថ្មី​នេះ​ ហើយ​ឥលូវ​គេ​កំពុងបន្ត​ការ​​ថត​រឿងថ្មី​ “Haechi”។ ខាង​ផលិត​កម្ម​ប្រាប់ទៀត​ថា តារា​សម្តែង​ Jung Il Woo ស្រក់​ទម្ងន់​ដល់​ទៅ ១៤គី​ឡូ​ត្រឹម​រយៈតែ ១ខែ​ ហើយ​ដោយ​សារ​​តែ​គេ​ស្រក​ទម្ងន់​ភា្លមៗបែប​នេះ​​ទើប​ធ្វើ​ឱ្យ​ប្រព័ន្ធ​ភាពស៊ាំចុះ​ខ្សោយ​ដែល​វា​ជា​មូល​ហេតុ​បណ្តាល​ឱ្យ​កើត​ជម្ងឺ​ពង​ពង​ខ្ទុះ​លើ​បបូរ​​មាត់​។ គេបាន​ទទួល​កា​រឈឺ​ចាប់​ពី​ជំ​ងឺ​នេះ​អស់​រយៈ​ ២ សប្តាហ៍​ ហើយ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ បបូរ​មាត់​ដ៏​ស្រស់​ស្អាត​របស់​គេ​គឺ​នៅ​តែ​មាន​ស្នាមនៅឡើយ​។

ខ្សែ​ភាពយន្ដ​ភាគ​ “Haechi” នឹង​ដាក់​បញ្ចាំង​ជូន​ទស្សនា​នៅ​ខែ​កុម្ភៈ​ខាង​មុខ៕

ប្រ​ភព៖  allkpop

(Number Of Views: 226 times)