Changsub សមាជិក្រុម BTOB នឹង​ចាក​ចេញ​ដោយ​ភាពស្ងៀម​ស្ងាត់​នៅ​ថ្ងៃ​នេះ​ដើម្បី​ទៅ​មណ្ឌល​ហ្វឹក​ហាត់​ ហើយ​គេ​នឹង​ចេញ​ទៅ​បំ​ពេញ​កាតព្វ​កិច្ច​យោធា​របស់គេ​ក្នុ​ងនាម​ជា​ទាហាន​មួយ​រូប​។ មួយ​រយៈ​ក្រោយ​នេះ​ Changsub បាន​មមាញឹកខ្លាំង​​​ក្នុង​ការ​រៀប​ចំចេញ​អាល់​ប៊ុម ​ព្រម​ជា​មួយ​ការ​ជួប​ជា​មួយ​អ្នក​គាំទ្រ​របស់​គេ​ដើម្បី​សង​នូវ​ពេលវេលា​សម្រាប់​ការ​ចាក​ចេញ​ក្នុង​រយៈ​ពេល​វែង​របស់​ខ្លួន​។ ព្រោះ​កំលោះ​ម្នាក់​នេះ​ចង់​ចាក​ចេញ​ដោយ​ភាពស្ងៀម​ស្ងាត់​ ដូច្នេះ​ហើយ​គេ​នឹង​មិនប្រាប់​ពី​ពេល​វេលា​ និង​កន្លែង​ជាក់​លាក់​នោះ​ទេ​។

យ៉ាង​ណា​មិញ​ សមាជិ​ក​ម្នាក់​ទៀត​របស់​ក្រុម​ BTOB គឺលោក​​ Minhyuk នឹង​ចេញ​ទៅ​ធ្វើ​ជា​ទាហា​នៅ​ថ្ងៃ​ទី៧ ខែកុម្ភៈ​ខាង​មុខ​៕

ប្រ​ភព៖  allkpop

(Number Of Views: 81 times)