តាម​សម្តី​របស់​មនុស្ស​ជា​ច្រើន​ឱ្យ​ដឹង​ថា IU នឹង​សម្តែង​ក្នុង​ភាព​យន្ត​ភាគ​ចុង​សប្តាហ៍​ចាក់​បញ្ចាំង​នា​ពេល​ខាង​មុខ​របស់​ស្ថានីយ​ទូរទស្សន៍ tvN ដែលមាន​ចំណង​ជើងថា Hotel del Luna ដែល​ត្រូវ​បាន​គ្រោង​នឹង​ចាក់​ផ្សាយ​ជូន​ទស្សនា​នា​រដូវ​ក្តៅ​នេះ​។ Hotel Del Luna គឺជា​ភាព​យន្ត​ភាគ​និ​​យាយ​ពី​វិញ្ញាណវិល​វល់​ទាំង​ឡាយ​នៅ​ក្នុង​សណ្ឋាគារ​មួយ​។ ភាព​ទាក់​ទាញ​គួរ​ឱ្យ​ចាប់​អារម្មណ៍​នៃ​រឿង Hotel del Luna សំដៅ​ទៅ​ព្រលឹង​ទាំង​ឡាយ​ដែល​វិល​វល់​មិនចង់​ចាក​ចេញ​ពី​លោកីយ៍នេះ​។ នៅ​ក្នុង​ក្រសែ​ភ្នែក​របស់​មនុស្ស នេះ​ជា​សណ្ឋាគារ​ចំណាស់​មួយ​ដែល​សិ្ថត​នៅ​ចំណុច​កណ្តាល​នៃ​ទីក្រុង​សេអ៊ូល​។

វិញ្ញាណ​ទាំង​នេះ​បាន​រក​ឃើញ​សណ្ឋាគារ​នេះ​ក្រោម​ពន្លឺព្រះ​ចន្ទ​​ដ៏​ចែង​ចាំង​ និង​ទទួល​បាន​សេវាកម្ម​លំដាប់​ខ្ពស់​ដែល​មិន​មាន​នៅ​ក្នុង​ពិភព​លោក​ពិត​ប្រាកដ​។ រឿង​នេះ​និយាយ​ពី​អ្នក​គ្រប់​គ្រង​ដ៏​ល្អម្នាក់​នៃ​សណ្ឋាគារ​ Hotel del Luna ដែល​ធ្វើ​ការ​ជាមួយ​នឹង​ចៅហ្វាយ​ដ៏ស្រស់​ស្អាត​ឆាប់​ខឹង​  Jang Man Wol។

ស្រី​ស្រស់​ IU នឹង​សម្តែង​ជា​តួ​ Jang Man Wol ដែល​ត្រូវ​បណ្តាសារ​សម្រាប់​អំពើ​បាប​ដែល​នាង​បាន​ប្រព្រឹត្ត​នៅ​អតីត​កាល​។ ព្រោះ​តែ​នាង​មិន​អាច​រក​ឃើញ​ព្រលឹង​មួយ​​ដែល​បាន​ធ្វើ​អំពើ​បាប​អាក្រក់​ជាង​​នាង​ នាង​ត្រូវ​តែ​បង្ខំ​ធ្វើ​ជា​ចៅ​ហ្វាយ​របស់សណ្ឋាគារ​នេះ​រយៈ​ពេល​ ១០០០ ឆ្នាំ​។ ខណៈ​នាង​ស្រស់​ស្អាត និង​មាន​ភាព​ទាក់​ទាញ​ដូច​ជា​ព្រះ​ចន្ទ តាម​ពិត​នាង​ជា​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ដែល​មាន​ចរិត​ឆាប់​ខឹង​ ផ្លាស់​ប្តូរ​គំនិ​ត​លឿន និង​លោភ​លន់​។

IU នឹង​ធ្វើ​ការ​ជាមួយ​នឹង Oh Choong Hwan ដែល​បាន​ផលិត​រឿង Doctors និង​ While You Were Sleeping និង​ Hong Sisters (Hong Jeong Eun, Hong Mi Ran) ដែល​បាន​និពន្ធ​រឿង Couple or Trouble, Hong Gil-dong, My Girlfriend Is a Nine-Tailed Fox, Master’s Sun និង​ A Korean Odyssey ។ រឿង Hotel del Luna ត្រូវ​បាន​គ្រោង​នឹង​ចាក់​បញ្ចាំង​ឱ្យ​ទស្សនា​ក្នុង​ខែសីហា បន្ទាប់​ពីរឿង Asadal Chronicles។ រង់​ចាំ​ទស្សនា​ទាំង​អស់​គ្នា​ណា​!

ប្រភព៖ koreaboo

(Number Of Views: 233 times)