​នៅ​ថ្ងៃទី១៣ ខែ​មករា ផលិត​កម្ម​​ Blossom Entertainment ​ប្រ​កាសក្នុង​អ៊ីន​ស្តា​ក្រាម​ថា Park Bo Gum នឹង​បញ្ចេញ​ Light Stick ផ្ទាល់​ខ្លួន​របស់​គេ​។ តាម​ការ​ប្រ​កាស​មក​ពី​ខាង​ផលិត​កម្ម​វិធី​ប្រាប់​ថា “Light Stick នឹង​ដាក់​ឱ្យ​កម្ម៉ង់​មុន​ក្នុង​​រយៈ​ពេល​កំ​ណត់​ចាប់​ពី​ពាក់​កណ្តាល​ខែ​មករា ហើយ​យើង​នឹង​ចែក​រំលែក​ព័ត៌​មាន​បន្ថែម​ទាក់​ទង​ពី Light Stick និង​របៀប​នៃ​ការ​ទិញ​នៅ​ពេល​​ក្រោយ​។ យើង​សង្ឃឹម​ថា​គ្រប់​គ្នា​នឹ​ង​មាន​ចំ​ណាប់​អារម្ម​ណ៍​ ព្រម​ទាំង​ជួយ​គាំទ្រ​ អរគុណ!“។

កំ​លោះ​សង្ហា Park Bo Gum នឹង​ប្រារព្ធ​​ពិធី​ជួប​ជុំ​ជា​មួយ​អ្នក​គាំទ្រ​ប្រ​ចាំឆ្នាំ២០១៩ ក្នុង​ទី​ក្រុង​សេអ៊ូល​ នៅ​ថ្ងៃ​ទី២៦ ខែមករា​ ដូច្នេះ​ទើប​អ្នក​គាំទ្រ​ទាំង​អស់កំ​ពុង​ជ្រួល​ជ្រើម​នៃ​ការ​មក​ដល់​របស់​ Light Stick ផ្លូវ​ការ​ថ្មី ដែល​ពួក​គេ​អាច​មាន​ឱកាស​ប្រើ​ប្រាស់​នៅ​ចុង​ខែ​នេះ​។ យោង​តាម​រូប​ភាពដែល​ត្រូវ​បាន​បង្ហោះ​ដោយ​ផលិត​កម្ម​ Blossom Entertainment បាន​ឱ្យ​ដឹង​ថា Light Stick​ ត្រូវ​បាន​បង្កើត​ និង​ច្នៃ​ម៉ូត​ដោយ​ Park Bo Gum ផ្ទាល់​!

តើ​អ្នក​ចូល​ចិត្ត​ឡាយ​ Light Stick ​របស់ Park Bo Gum ដែរ​ទេ​?

ប្រ​ភព៖  soompi

(Number Of Views: 864 times)