កាល​ពី​ថ្មី​ៗនេះ​G-Dragon​ សមាជិក​ក្រុម​BIGBANG​បាន​​ចូល​បំពេញ​​កាតព្វ​​កិច្ច​​យោធា​​ជា​ផ្លូវ​ការ​ហើយ​នៅ​ក្នុង​ខេត្ត​​ Gangwon​។ បើ​ទោះ​បី​វា​ជា​ថ្ងៃ​គាត់​ចូល​​បំពេញ​​កាតព្វ​​កិច្ច​​យោធា​​ក៏​ដោយ​ តែ​តារា​រូប​នេះ​នៅ​តែ​មិន​ភ្លេច​ពី​ការ​លេង​ម៉ូត​សំលៀក​បំពាក់​ដ៏​ទាក់​ទាញ​របស់​គាត់​ផង​ដែរ​។

អាវ​រងា​ពណ៍​ខ្មៅ​ដែល​គាត់​ពាក់​នោះ​ត្រូវ​បាន​គេឲ្យ​ដឹង​ថា​ ជា​ប្រភេទ​អាវ​រងា​មក​ពី​ប្រទេស​បារាំង​ប្រែន​Vetements​ ដែល​មាន​តម្លៃ​រហូត​ដល់​ 3820$​។ អាវ​រងា​ប្រភេទ​នេះ​គឺ​មាន​ការ​ពេញ​និយម​ណាស់​ចំពោះ​តារាៗ​ដែល​ចូល​ចិត្ត​លេង​ម៉ូត​សំលៀក​​បំពាក់​​ជំុវិញ​​ពិភព​​លោក​​​។

Vetements​គឺ​ជា​ប្រែន​ខោ​អាវ​មួយ​ប្រភេទ​ដែល​ត្រូវ​បាន​តារា​ល្បី​ៗយក​មក​ប្រើ​ប្រាស់​ដូចជា​Kanye​និង​ Rihanna​ជា​ដើម​។ ហើយ​វា​ក៏​ជា​ប្រែន​ដែល​G-Dragonចូល​ចិត្ត​ប្រើ​ប្រាស់​ផង​ដែរ។​

 

ប្រភព​៖ allkpop

(Number Of Views: 958 times)