មាន​ពាក្យ​ចចាម​អារ៉ាម​និយាយ​តៗ​គ្នា​ថា​ Jane ដែល​ជាសមាជិក​ក្រុម MOMOLAND បាន​ក្លាយ​ទៅ​ជា​តារា​​ចម្រៀងដ៏​ល្បី​​ម្នាក់​ដោយ​ព្រោះ​នាង​ស្រឡាញ់​ L សមាជិក​ក្រុម INFINITE។

យោង​តាម​សារ​ព័ត៌មាន​ចេញ​ផ្សាយ​​ក្នុង​ Instiz ឱ្យ​ដឹង​ថា Jane ធ្លាប់​ជា​អ្នក​គ្រប់​គ្រង​ Fansite ឈ្មោះ “Baby’s Breath” គឺ​ជា​ fansite សម្រាប់​ L និង​ Sunggyu ។

តាម​មើល​ទៅ នាង​បាន​លុប​គណនី​មួយ​ចំនួន​របស់​នាង​ពេល​នាង​បាន​ក្លាយ​ជា​តារា​ចម្រៀង​ម្នាក់​ ប៉ុន្តែ​រូប​ថត​មួយ​ចំនួនឋិត​នៅ​ក្នុង​នោះ​នៅ​ឡើយ​។ ពាក្យ​ចចាម​ថា​ Jane ធ្លាប់​ជា​អ្នក​ប្រើ​ឈ្មោះ @Lnamu_7 ក្នុង​ឆ្នាំ២០១២ ហើយ​នាង​មាន​គណនី​ផ្ទាល់​ខ្លួន​មួយ​ឈ្មោះ @Cv204។ នាង​បាន​ប្រើ​ឈ្មោះ​ @BB_Pudding ពេល​ដែល​នាង​បាន​ក្លាយ​ទៅ​ជា​អ្ន​ក​គ្រប់​គ្រង​របស់ “Baby’s Breath” ក្នុង​ឆ្នាំ​២០១៤​។

អ្នក​ប្រើ​ប្រាស់​អ៊ី​ន​ធឺណេត​ភ្ញាក់​ផ្អើលខ្លាំង​​ពី​ព្រោះ​ពួក​គេ​ចង​ចាំ​ថា “Baby’s Breath” គឺជា​គេហ​ទំព័រ​ដ៏ពេញ​និយម​​មាន​រូប​ភាព​ដ៏​​ស្រស់​ស្អាត​របស់ L និង​ Sunggyu ដែល​ថត​បង្ហោះ​ដោយ​អ្នក​គំាទ្រ​របស់​ពួក​គេ​។

ទី​បំផុត​ ឥឡូវ​នេះ Jane អាច​ឈរ​នៅ​ក្បែរ​កំលោះ​ដែល​នាង​លង់​ស្នេហ៍​ពី​មុន​ហើយ​។

ក្រុម MOMOLAND ថែម​ទាំង​បាន​ជាប់​លេខ​ ១ ក្នុង​កម្មវិធី​ Mcountdown ដឹក​នាំ​កម្ម​វិធី​ដោយលោក Sunggyu ក្រុម INFINITE។

 

 

Jane ទទួល​បាន​ពាន​សម្រាប់​ចម្រៀង​របស់​នាង​ដំបូង​ខណៈ​កំពុង​ឈរ​នៅ​ក្បែរ​ Sunggyu។

នេះ​គឺជា​រឿង​របស់​អ្នក​គាំទ្រ​ម្នាក់​ដែល​បាន​ក្លាយ​ទៅ​ជា​តារា​ចម្រៀង​ម្នាក់​ដែរ​ព្រោះ​តែ​ស្រឡាញ់​តារា​ចម្រៀង​​ក្នុង​ដួង​ចិត្ត​របស់​ខ្លួន​៕

ប្រភព៖ koreaboo

(Number Of Views: 1,533 times)