ដើម្បី​ជា​ការ​​រម្លឹកថា​​តើ Park Bo Gum ពិត​ជា​មាន​​​រូប​រាង​សង្ហា​យ៉ាង​ណា​។ លោក Park Bo Gum ទើប​តែ​បញ្ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យា​ល័យ​ Myongji ហើយ​រូប​ថត​ប៉ុន្មាន​សន្លឹក​ពេល​គាត់​ទទួល​សញ្ញា​ប័ត្រ​បញ្ចប់​ការ​សិក្សា​រម្លឹក​គ្រប់​គ្នា​ពី​មូល​ហេតុ​ដែល​ពួកគេ​លង់​ស្នេហ៍​នឹង​គាត់​តាំង​ពី​ដំបូង​។

មុន​កម្មវិធី​ប្រគល់​សញ្ញាប័ត្រ​របស់​គាត់​ រូប​ភាព​ពាក់​អាវ​ទទួល​សញ្ញា​ប័ត្រ​ជា​ច្រើន​សន្លឹក​របស់​គាត់​ត្រូវ​បាន​គេ​បង្ហោះ​ចែក​គ្នា​មើល​ពាស​ពេញ​បណ្តាញ​ទំនាក់​ទំនង​សង្គម​នានា​ដោយ​បង្ហាញ​ពី​រាង​ដ៏​សង្ហា​របស់​គាត់​។

គួរ​រំលឹក​ផង​ដែរ​ គាត់​បាន​ចាប់​ផ្តើម​សិក្សា​នៅ​សាកល​វិទ្យា​ល័យ​ខាង​លើ​នេះ​ក្នុង​ឆ្នាំ​២០១៤ ដោយ​ជ្រើស​រើស​មុខ​វិជ្ជា​ផ្នែក​ភាពយន្ត​ និង​ការ​សម្តែង​សិល្បៈ​។ បន្ទាប់​សិក្សា​រយៈ​ពេល​​ ៤ ឆ្នាំ​ ទីបំផុត​គាត់​បាន​ទទួល​សញ្ញាប័ត្រ​របស់​គាត់​ហើយ​។ ទោះ​បី​គាត់​ជាប់​រវល់​ក្នុង​ការ​ថត​កុន​ និង​ព្រឹត្តិការណ៍​អន្ត​រជាតិ​ជា​ច្រើន​ គាត់​នៅ​តែអាច​ឆ្លៀត​ពេល​ទៅ​រៀន​ដោយ​ខ្លួន​ឯង​បាន​។ មើល​រូប​ថត​របស់​គាត់​នៅ​ខាង​ក្រោម​តើ​សង្ហា​គួរ​ឱ្យ​លង់​មែន​អត់​!

ប្រភព៖ koreaboo

(Number Of Views: 380 times)