ភ្នាក់​ងារ​របស់ Lee Joon ផលិត​កម្ម Prain TPC​ បាន​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​រាយការណ៍​មួយ​ចំនួន​ពី​ការ​ប៉ុន​ប៉ង​សម្លាប់​ខ្លួន​របស់​តារា​រូប​នេះ​ក្នុង​ពេល​កំពុង​បំពេញ​កាតព្វ​កិច្ច​យោធា​។ កាល​ពី​ថ្ងៃទី១២ ខែកុម្ភៈ សារព័ត៌មាន Seoul Shinmun បាន​ធ្វើ​សេចក្តីរាយការណ៍​ផ្តាច់​មុខ​មួយ​ថាថ្មីៗ​នេះ​​តារា​សម្តែង​ Lee Joon បាន​អារ​កដៃ​របស់​គាត់​ និង​បាន​សារ​ភាព​ពី​ការ​ប៉ុន​ប៉ង​សម្លាប់​ខ្លួន​នេះ​ប្រាប់​ដល់​នាយ​ទាហាន​ដែល​​មើល​ការ​ខុស​ត្រូវ​គាត់​ក្នុង​ពេល​បម្រើ​កង​ទ័ព​។ ក្រោយ​មក​ គេ​បាន​ធ្វើ​សេចក្តីរាយការណ៍​ថា Lee Joon បាន​ប្រាប់​នាយ​ទាហាន​រូប​នេះ​ដូច្នេះ “ខ្ញុំ​នឹង​បំពេញ​នាទី​របស់​ខ្ញុំ​តាម​ដែល​ខ្ញុំ​អាច​ធ្វើ​ទៅ​បាន​”។ សេចក្តីរាយការណ៍​នេះ​បាន​អះ​អាង​ថា​ Lee Joon ត្រូវ​បាន​គេ​ប្តូរ​ទៅ​ ‘ជំរុំ​បៃ​តង​’ (កម្មវិធី​អប់​រំ​មួយ​សម្រាប់ទាហាន​មាន​បញ្ហា​) បន្ទាប់​ពី​ឧប្បត្តិហេតុ​នេះ​។

ជា​ការ​ឆ្លើយ​តប​ទៅនឹង​សេចក្តី​រាយការណ៍​នេះ ផលិត​កម្ម Prain TPC បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជា​ផ្លូវ​ការ​មួយ​ដើម្បី​ច្រាន​ចោល​រឿង​នេះ​។ ភ្នាក់​ងារ​នេះ​បាន​និយាយ​ថា “យើង​បាន​សួរ​នាំ​រឿង​នេះ​ជាមួយ​នឹង​គ្រួសារ​របស់ Lee Joon ហើយ​សេចក្តីរាយការណ៍​ថា​គាត់​បង្ហាញ​ស្លាក​ស្នាម​អារ​ក​ដៃ​របស់​គាត់​ក្នុង​ការ​ប៉ុន​ប៉ង​សម្លាប់​ខ្លួន​ ឬក៏ត្រូវ​បាន​គេ​ប្តូរ​ទៅ​ ជំរុំ​បៃ​តង​ មិន​មែន​ជា​រឿង​ពិត​ទេ​។ គ្រួសារ​របស់ Lee Joon មាន​ការ​ភ្ញាក់​ផ្អើល​​ខ្លាំង​ក្រោយ​អាន​ព័ត៌មាន​នេះ​។ យើង​សំណូម​ពរ​កុំ​ឱ្យ​ចេះ​ផ្សាយ​ព័ត៌មាន​បំផ្លើស​​ដែល​អាច​ប៉ះ​ពាល់​ផ្លូវ​ចិត្ត​របស់ Lee Joon និង​គ្រួសារ​របស់​គាត់​”។ គួរ​រំលឹក​ផង​ដែរ Lee Joon បាន​ចូលបំពេញ​កាតព្វ​កិច្ចយោធា​ក្នុង​ខែតុលា ឆ្នាំ​២០១៧៕

ប្រភព៖ allkpopsoompi

(Number Of Views: 1,042 times)