ពេល​ដែល​ធ្វើ​ការ​សម្រេច​ចិត្ត​ត្រូវ​ដក​ចម្រៀង​មួយ​ណា​ចេញ​ពី​អាល់​ប៊ុម​មួយ​ ជៀស​មិន​ផុតពី​​ការ​លះ​បង់​បទ​មួយ​ចំនួននោះទេ​​​ ជា​លទ្ធ​ផល​​បទ​ចម្រៀង​ពីរោះៗ​ជា​ច្រើន​មិន​ដែល​ត្រូវ​បាន​គេ​ចេញ​ឱ្យ​ស្តាប់​សោះ​​។ ​​បទ​ចម្រៀង​ទាំង​នោះអាច​​មិន​ស៊ី​គ្នា​នឹង​អត្ថន័យ​របស់​​អាល់​ប៊ុម​ ឬព្រោះ​តែ​ចាង​ហ្វាង​ផលិត​កម្ម​មិន​ពេញ​ចិត្ត​​​ មាន​ហេតុ​ផល​ជា​ច្រើនទៀត​​នៅ​ពី​ក្រោយបទ​ចម្រៀង​ដែល​ត្រូវ​បាន​គេសម្រេច​​មិន​ចេញ​ឱ្យ​ស្តាប់ទៅ​វិញ​​។ ទោះ​បីឥឡូវ​នេះ ​​ចម្រៀង​ទាំង​នេះ​ល្បី​ និង​ត្រូវបាន​​គេ​ពេញ​ចិត្ត​ច្រើន​ បទ​ចម្រៀង​ទាំង​នេះ​របស់​ក្រុម BIGBANG វិះ​ YG ​អត់​ចេញ​ឱ្យ​យើង​ស្តាប់​។ មាន​បទ​អ្វី​ខ្លះ តោះ​ប្រិយ​មិត្ត​មើល​នៅ​ខាង​ក្រោម​ទាំង​អស់​គ្នា​!

1. “BAD BOY”

មិន​គួរ​ឱ្យ​ជឿ​ទេ​ បទ​ចម្រៀង​ដែល​​មាន​អ្នក​ចុច​មើល​ដល់​​ទៅ​ជាង​ ១០០ លាន​ដង​ក្នុង​ប្រព័ន្ធ​ YouTube វិះ​ត្រូវ​បាន​គេ​ទុក​ចោល​មិន​ចេញ​ឱ្យ​ស្តាប់​។ បទ​ “Bad Boy” ឋិត​ក្នុង​អាល់​ប៊ុម​តូច​លើក​ទី៥ របស់​ក្រុម​BIGBANG ដែល​មាន​ចំណង​ជើង​ថា Alive ហើយ​វីដេអូ​នេះ​ត្រូវ​បាន​ថត​នៅ​លើ​មហា​វិថី​​មួយ​ចំនួន​នៅ​ក្នុង​ទីក្រុង​ញូ​យ៉ក​។

2. “BAE BAE”

បទ​ “BAE BAE” ដែល​ឋិត​ក្នុង​អាល់​ប៊ុម Made Malmost ​ទើប​ចេញ​កាល​ពី​ពេល​ថ្មីៗ​របស់​​ក្រុម​ BIGBANG ស្ទើរ​តែ​មិន​ត្រូវ​បាន​គេ​ចេញ​ឱ្យស្តាប់​ដែរ​។ បទ​ចម្រៀង​នេះ​ល្បី​ព្រោះ​តែ​វីដេអូ​ចម្រៀងដ៏គួរ​ឱ្យ​ទាក់​ទាញ​របស់​វា​ដែល​បង្ហាញ​ពី​ភាព​ពេញ​វ័យ​របស់​សមាជិក​ម្នាក់​ៗ។ 

3. Taeyang’s “Wedding Dress”

នេះ​គឺជា​ចម្រៀង​មួយ​បទ​ក្នុង​ចំណោម​បទ​ចម្រៀង​ល្បីៗ​ដទៃ​ទៀត​​របស់ Taeyang នៅ​ពេល​ដែល​គាត់​បាន​ចាប់​ផ្តើម​អាជីព​ជា​តារា​ចម្រៀង​ទោល​ដំបូង​។ វីដេអូ​ចម្រៀង និង​ខ្លឹម​សារ​ចម្រៀង​បង្ហាញ​ពី​អារម្មណ៍​មនុស្ស​ដែល​មើល​មនុស្ស​ដែល​ខ្លួន​ចូល​ចិត្ត​ទៅ​ស្រឡាញ់​មនុស្ស​ផ្សេង​ទៀត​។ មិន​ដឹង​ជា​មូល​ហេតុ​អ្វី​ទេ Yang Hyun Suk មិន​ចង់​ចេញ​បទ​នេះ​ទាល់​តែ​សោះ ។

4.  បទ “Take It Slow” របស់​ Taeyang

បទ​ចម្រៀង​ពី​ក្តី​ស្រឡាញ់​នេះ​និយាយ​ពី​ការ​ឱ្យ​តម្លៃ​អ្នក​ដែល​ខ្លួន​ស្រឡាញ់​ដូច​ជា​អត្ថន័យ​របស់​ចំណង​ជើង​។ គេ​មិន​ដឹង​ច្បាស់​​នូ​វ​ហេតុ​ផល​ដែល​​គេ​មិន​ចង់​ចេញ​បទ​នេះ​។

5. Taeyang’s “Love You To Death”

បទ​ចម្រៀង​នេះ​ធ្វើ​ឱ្យ​អ្នក​មាន​កម្លាំង​ ហើយ​នេះ​គឺជា​ឱកាស​មួយ​ដែល Taeyang ច្រៀង​បំពេ​រ​យើង​។ គេ​មិន​ដឹង​ថា​ហេតុ​អ្វី Yang Hyun Suk  មិិន​ចង់​ចេញ​បទ​នេះ​៕

ប្រភព៖ koreaboo

(Number Of Views: 1,179 times)