V សមាជិក​ក្រុម​ចម្រៀង​ប្រុស BTS បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ជា​ច្រើន​រំជួល​ចិត្តពេល​ដែល​គាត់​បាន​លើក​អ្នក​គាំទ្រវ័យ​ក្មេង​ម្នាក់​មក​ដាក់​អង្គុយ​លើ​ភ្លៅ​របស់​គាត់​អំឡុង​ពេល​កម្មវិធី​ចុះ​ហត្ថលេខា​ឱ្យ​អ្នក​គាំទ្រ​។

V ត្រូវ​បាន​​គេ​ស្គាល់​ថា​ជា​អ្នក​ដែល​ស្រឡាញ់​កុមារ​ ហើយ​ឱ្យ​តែ​មាន​ពេល គាត់​តែង​តែ​និយាយ​ឆ្លើយ​ឆ្លង​ជាមួយ​នឹង​ពួក​គេ​។

អំឡុង​ពេល​កម្មវិធី​ជួប​អ្នកគាំទ្រ​មួយ​ក្នុង​ឆ្នាំ​២០១៥ ក្មេង​ស្រី​តូច​ដ៏គួរ​ស្រឡាញ់​ម្នាក់​បាន​ធ្វើ​ឱ្យ​ V ចាប់​អារម្មណ៍​ខណៈ​នាង​បាន​ដើរ​ទៅ​ជិត​តុ​របស់​គាត់​។​

 

 

ក្មេង​ស្រី​តូច​ម្នាក់​នេះ​មិន​បាន​ទៅ​ឈរ​នៅ​ខាង​មុខ​តុ​របស់​កំលោះ V ដូច​គេ​ឯង​ទេ នាង​បាន​ដើរ​ទៅ​ជិត​កំលោះ​រូប​នេះ​តែ​ម្តង​។

គាត់​ក៏បាន​លើក​នាង​ឡើង​ភ្លាម​ និង​ដាក់​ឱ្យ​អង្គុយ​លើ​​ភ្លៅ​របស់​គាត់​ ហើយ​អ្នក​គាំទ្រ​បាន​ស្រែក​ហ៊ោ​យ៉ាង​កង​រំពង​ពេល​ឃើញ​ទិដ្ឋភា​ព​ដ៏គួរ​ឱ្យ​ចាប់​អារម្មណ៍​នេះ​។

StarsDaily ជឿថា​​​សូម្បី​តែ​ប្រិយ​មិត្ត​ក៏បញ្ចេញ​ស្នាម​ញញឹម​ដែរពេល​ឃើញ​រូប​ថត​នេះ​​។

មើល​ V ​និយាយ​ឆ្លើយ​ឆ្លង​ជាមួយ​នឹង​ក្មេង​ស្រី​តូច​អញ្ចឹង​ធ្វើ​ឱ្យ​គ្រប់​គ្នា​ស្រឡាញ់​គាត់​កាន់​តែ​ខ្លាំង​៕

ប្រភព៖ koreaboo

(Number Of Views: 1,317 times)