Seohyun សមាជិក​ក្រុម​ចម្រៀង​ Girls’ Generation កំពុង​ពិចារណា​ក្នុង​ការ​ចូល​រួម​ជាមួយ​នឹង​ផលិត​​កម្ម Fly Up Entertainment។ យោង​តាម​សម្តី​របស់​អ្នក​ក្នុង​សិល្បៈ​មួយ​ចំនួន​ឱ្យ​ដឹង​ថា ភាគី​ទាំង​ពីរ​កំពុង​ពិភាក្សា​គ្នា​នៅ​ឡើយ​ ហើយ​ផលិត​កម្ម​  Fly Up បាន​បញ្ជាក់​​ប្រាប់​​សារ​ព័ត៌មាន​ OSEN ​ថា​ “វា​គឺជា​ការ​ពិត​ យើង​កំពុង​ពិភាក្សា​គ្នា​ពី​ការ​ចុះ​កុង​ត្រា​ជាមួយ​នឹង​ Seohyun”។

កញ្ញា Seohyun បាន​បន្ត​អាជីព​ជា​តារា​ចម្រៀង​ទោល​តាំង​ពី​នាង​បាន​ចាក​ចេញ​ពី​ផលិតក​ម្ម SM Entertainment កាល​ពី​ឆ្នាំ​មុន​។ Fly Up Entertainment គឺជា​កន្លែង​ជ្រក​កោន​របស់​តារាសម្តែង​​ដូ​ច​ជា​ Lee Bo Young, Choi Kang Hee, Yoo In Young និង​តារា​ដទៃ​ទៀត​៕

ប្រភព៖ allkpop

(Number Of Views: 625 times)