ក្រោយ​ពី​ចេញ​ចម្រៀងបទ “Candy Pop” ​លើក​ទី២ នៅ​ជប៉ុន​របស់​ពួក​គេ​កាល​ពីថ្ងៃទី៧ ខែកុម្ភៈ ក្រុម​ចម្រៀង​ស្រី TWICE អាច​លក់​ថាស​ចម្រៀង​បាន​ចំនួន​ ២៥០ ០០០ ដុំ​ក្នុង​រយៈ​ពេលតែ​ ៥ ថ្ងៃ​​។

ដោយ​លក់​បាន​ថាស​ចម្រៀង​យ៉ាង​ច្រើន​សន្ធឺក​សន្ធាប់​ដូច​នេះ ក្រុម​ TWICE បាន​បំបែក​កំណត់​ត្រា​ចាស់​របស់​ពួក​គេ​សម្រាប់​បទ​ “One More Time” ដែល​លក់​បាន​តែ​ចំនួន ១៩០ ០០០ ដុំ​នៅ​ថ្ងៃទី៥។ សូម​ចូល​រួម​អបអរ​ក្រុម​ចម្រៀង​ស្រី​នេះ​! តោះ​ចុច​មើល​វីដេអូ​ចម្រៀង​បទ ‘Candy Pop’​ នៅ​ខាង​ក្រោម​!

ប្រភព៖ allkpop

(Number Of Views: 256 times)