ផលិត​កម្ម Big Hit Entertainment បាន​ទទួល​ពាន​សម្រាប់​ឡូ​ហ្គោរបស់​ BTS​ និង​អត្ថន័យ​របស់​វា! ថ្មីៗនេះ ភ្នាក់​ងារ​របស់​ក្រុម​ចម្រៀង BTS ផលិត​កម្ម Big Hit Entertainment ត្រូវ​បាន​គេ​ទទួល​ស្គាល់​ពី​ស្នាដៃ​ក្នុង​ការ​បង្កើត​ឡូ​ហ្គោ និង​អត្ថន័យ​របស់​ក្រុម​ BTS ក្នុង​កម្មវិធី​ពាន​រង្វាន់​ iF Design Award ឆ្នាំ​២០១៨ ក្នុង​ប្រទេស​អាល្លឺម៉ង់​។

កម្មវិធី​ពាន​រង្វាន់ The iF Design Award ត្រូវ​បាន​រៀប​ចំ​ធ្វើ​ឡើង​នៅ​ iF International Forum Design រាល់​ឆ្នាំ​ និង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កម្មវិធី​ពាន​រង្វាន់​ទទួល​ស្គាល់​ការ​ឌីហ្សាញ​ដ៏ធំ​មួយ​ក្នុង​ចំណោម​កម្មវធី​ពានរង្វាន់​​ ២ ធំ​ផ្សេង​ទៀត​គឺ​កម្មវិធី​ពាន​រង្វាន់ Reddot Design Award និង​កម្មវិធី​ពាន​រង្វាន់​ America’s IDEA។ ផលិត​កម្ម Big Hit ទទួលបាន​ពាន​ក្នុង​ប្រភេទ​ Corporate Identity/Branding ក្រោម​ប្រធាន​បទ Communication Design សម្រាប់​អត្ថន័យ​ឡូ​ហ្គោ​ថ្មី​របស់​ខ្លួន​សម្រាប់​ក្រុម​ BTS។

គណកម្មការ​ដាក់​ពិន្ទុ​រួម​មាន​អ្នក​ជំនាញ​ ៦៣ នាក់​ដែល​មក​ពី​ប្រទេស​ផ្សេងៗ​នៅ​ជុំ​វិញ​ពិភព​លោក​។ គួរ​រំលឹក​ផង​ដែរ ផលិត​កម្ម Big Hit បាន​ចេញ​ឌីហ្សាញ​ថ្មី​សម្រាប់​ក្រុម​ BTS កាល​ពី​ខែ​កក្កដា ឆ្នាំ​មុន​ និង​បាន​ពន្យល់​ថា​វា​តំណាង​ឱ្យ​យុវជន​យុវនារី​ដែល​បើក​ចិត្ត​សម្រាប់​​ការ​លូត​លាស់​។ អត្ថន័យ​របស់​ស្លាក​សញ្ញា​នេះ​រក្សា​​សារ​នេះ “យុវជន​យុវនារី​ដែល​ទប់​ស្កាត់​ការ​សង្កត់​សង្កិន​ និង​ការ​រើស​អើង​” ដែល​ក្រុម BTS មាន​តាំង​ពី​ពួក​គេ​បង្ហាញ​ខ្លួន​ក្នុង​សិល្បៈ​ដំបូង​ ប៉ុន្តែ​ត្រូវ​បាន​បញ្ចូល​ជាមួយ​នឹង​ឃ្លា “Beyond The Scene” ដើម្បី​រាប់​បញ្ចូល​ទាំង​អតី​កាល​ និង​អនាគត​កាល​របស់​ក្រុម BTS ៕

ប្រភព៖ soompi

(Number Of Views: 563 times)