តារា​ចម្រៀង​សញ្ជាតិ​អូស្ត្រាលី​  Troye Sivan បាន​ប្រាប់​ពី​បំណង​របស់​គាត់​ចង់​សហការ​ជាមួយ​នឹង​ក្រុ​​ម​ចម្រៀង​កូរ៉េដ៏ល្បី​​ BTS។ អំឡុង​ពេល​ធ្វើ​បទ​សម្ភាសន៍​របស់​គាត់​ជាមួយ​នឹង​ស្ថានីយ​វិទ្យុ​ Z90.3 នៅ​ទីក្រុង​ San Diego កាល​ពី​ថ្ងៃទី៦ ខែកុម្ភៈ ពិធី​ករ​បាន​សួរ​ Troye Sivan ថា​តើ​តារា​ចម្រៀង​កូរ៉េ​មួយ​ណា​ដែល​អ្នក​ចង់​ចាប់​គូ​ច្រៀង​ជាមួយ​? គាត់​បាន​ឆ្លើយ​តប​ដោយ​លើក​សរសើរ​ក្រុម BTS ថា​ “ពួក​គេ​រាក់​ទាក់​នឹង​ខ្ញុំ​ណាស់​តាំង​ពី​ថ្ងៃទី​មួយ​ដូច្នេះ​ខ្ញុំ​ចង់​ជួប​ពួក​គេ​ និង​និយាយ​អរគុណ​ពួក​គេ​”។

គាត់​បាន​បន្ថែម​ថា “ពួក​គេ​ជា​អ្នក​រាំ និង​តារា​ចម្រៀង​ដែល​ពោរ​ពេញ​ដោយ​ថាម​ពល​ខ្លាំង​។ វីដេអូ​ចម្រៀង​របស់​ពួក​គេ​មាន​ភាព​ទាក់​ទាញ​គួរ​ឱ្យ​ចង់​មើល​។ ខ្ញុំ​មិន​ដឹង​ថា​ក្នុង​វិស័យ​ចម្រៀង​កូរ៉េ​មាន​នរណា​ម្នាក់​ផលិត​វីដេអូ​ចម្រៀង​ដែល​មាន​ក្បាច់​រំ​ដ៏​ក្លៀវ​ក្លា​ និង​គួរ​ឱ្យ​ចាប់​អារម្មណ៍​ដូច​ពួក​គេ​​ឬ​ក៏អត់​”។ បន្ទាប់​មក គាត់​បាន​ឆ្លើយ​តប​បែប​វិជ្ជមាន​ដោយ​ចង់​សហការ​ជាមួយ​នឹង​ក្រុម​ចម្រៀង BTS និង​ចង់​រក​វិធី​ទំនាក់ទំនង​ពួក​គេ។ តើ​ប្រិយ​មិត្ត​យល់​ម៉េច​ដែរ​បើ Troye Sivan ចាប់​គូ​ច្រៀង​ជាមួយ​នឹង​ក្រុម BTS ?

ប្រភព៖ allkpop

(Number Of Views: 519 times)