ពាក្យ​ចចាម​អារ៉ាម​ដែល​ថា Suzy និង​ Lee Min Ho បាន​សាង​ស្នេហ៍​ជាមួយ​គ្នា​​វិញ​ត្រូវ​បាន​ភ្នាក់​ងារ​របស់​អ្នក​ទាំង​ពីរ​ធ្វើ​កា​រ​បដិ​សេធចោល​​។ កាល​ពី​ពេល​ថ្មីៗ​នេះ សេចក្តីរាយការណ៍​ផ្តាច់​មុខ​មួយ​​បាន​លើក​​ឡើង​ថា​តារា​ទាំង​ពីរ​បាន​ចាប់​ផ្តើម​មាន​ទំនាក់​ទំនង​សេ្នហ៍​ជាមួយ​គ្នា​ឡើង​វិញ​បន្ទាប់​ពី​បាន​ចែក​ផ្លូវ​គ្នា​កាល​ពី​ខែ​វិច្ឆិកា។ ចាប់​តាំង​ពី​ពេល​នោះ​មក ផលិត​កម្ម​របស់​អ្នក​ទាំង​ពីរ​គឺ​ MYM Entertainment និង​ JYP Entertainment បាន​ស៊ើប​រឿង​នេះ​ឱ្យ​ដឹង​ច្បាស់​ និង​បាន​បញ្ជាក់​ប្រាប់​ថា​ពាក្យ​ចចាម​អារ៉ាម​ទាំង​នេះ​មិន​ពិត​ទេ​។

ផលិត​កម្ម MYM Entertainment បាន​និយាយ​ថា “Suzy និង​ Lee Min Ho មិន​បាន​ជា​នា​នឹង​គ្នា​វិញ​ទេ​។ ព័ត៌មាន​ដែល​ថា​ពួក​គេ​បាន​ណាត់​ជួប​គ្នា​ក៏​មិន​ពិត​ដែរ​”។ រីឯ ផលិត​កម្ម  JYP Entertainment ក៏បាន​និយាយ​ថា​ “ក្រោយ​ពី​សួរ​នាំ​រឿង​នេះ គេ​បាន​ធ្វើ​ការ​សន្និ​ដ្ឋាន​ថា​អ្នក​ទាំង​ពីរ​មិន​បាន​ត្រូវ​គ្នា​វិញ​ទេ​”៕

ប្រភព៖ allkpopkoreaboo

(Number Of Views: 413 times)