កីឡា​កាស​ដ៏ល្បី​ឈ្មោះ John Cena ទើប​តែ​បង្ហោះ​រូប​ថត​មួយ​​សន្លឹក​របស់​ J-Hope ក្រុម BTS នៅ​ក្នុង​គណនី​អ៊ី​ន​ស្តា​ក្រាម​របស់​គាត់​។ អ្នក​គាំទ្រ​ជា​ច្រើន​រឿង​ឆ្ងល់​ចង់​ដឹងពី​មូល​​ហេតុ​ដែល​​គាត់​បាន​បង្ហោះ​រូប​របស់​សមាជិក​ម្នាក់​ក្នុង​ក្រុម​ចម្រៀង​ដ៏ល្បី​នេះ​។

គាត់​បាន​បង្ហោះ​សារ​ក្នុង​គណនី​អ៊ីន​ស្តា​ក្រាម​របស់​គាត់​ថា “សូម​ស្វាគមន៍​មក​កាន់​គណនី​អ៊ីន​ស្តា​ក្រាម​របស់​ខ្ញុំ​។ រូប​ភាព​ទាំង​នេះ​នឹង​ត្រូវ​បង្ហោះ​ដោយ​គ្មាន​ពិពណ៌នា​​ សម្រាប់​ការ​បក​ប្រែ​របស់​អ្នក​។ សូម​រីក​រាយ​ចុះ​”។

មនុស្ស​មួយ​ចំនួន​គិត​ថា​ John Cena ក៏ជា​អ្នក​គាំទ្រ​ម្នាក់​សម្រាប់​ក្រុម​ចម្រៀង​កូរ៉េ​ BTS ដែរ​។

មនុស្ស​ដទៃ​ទៀត​សង្ឃឹម​ថា​ John Cena នឹង​មាន​ការ​សហការ​មួយ​ចំនួន​ជាមួយ​នឹង​កំលោះ J-Hope ។

John Cena ក៏​បាន​ follow គណនី​ធ្វីតធឺ​ផ្លូវ​ការ​របស់​ក្រុម​ BTS ដែរ​៕

ប្រភព៖ koreaboo

(Number Of Views: 1,073 times)