កន្លង​ទៅថ្មីៗ​នេះ​ Camila Cabello និង​ TWICE បាន​ខំប្រឹង​ផ្សព្វ​ផ្សាយ​បទ​ចម្រៀង​ខ្លាំង​មែន​ទែ​ន​ខណៈ​ពួក​គេ​នៅ​ប្រទេស​ជប៉ុន​។

ពួក​គេ​បាន​ជួប​គ្នា​ដោយ​ចៃ​ដន្យ​ក្នុង​កម្មវិធីប្រគំ​តន្ត្រី​មួយ​របស់​ជប៉ុន​ដែល​មាន​ឈ្មោះថា​ Music Station និង​បាន​ឈរ​រាំ​ក្បាច់​រាំ​ដ៏​គួរ​ឱ្យ​ទាក់​ទាញ​របស់​ក្រុម​ TWICE។

ថ្មីៗ​នេះ គេ​ថត​បាន​រូប​របស់​នាង​នៅ​ក្នុង​កម្មវិធី​ចុះ​ហត្ថលេខា​ឱ្យ​អ្នក​គាំទ្រ​មួយ​ខណៈ​នាង​កំពុង​ច្រៀង​បទ​ចម្រៀង​ចេញ​​នៅ​ជប៉ុន​ក្រោយ​បង្អស់​របស់​ក្រុម​ TWICE ដែល​មាន​ចំណង​ជើងថា “Candy Pop”​។ បើ​ស្តាប់​ទៅ​​នាង​ច្រៀង​ពីរោះ​​ដូច​សមាជិក​ក្រុម​ TWICE អញ្ចឹង​​។

នាង​អាច​ក្លាយ​ជា​សមាជិក​ទី​១០ របស់​ក្រុម​ចម្រៀង​នេះ​នៅ​ថ្ងៃ​ណា​ក៏បាន​! តើ​អ្នក​ណា​អាច​បន្ទោស​នាង​បាន​ព្រោះ​​ចម្រៀង​នេះ​មើល​ទៅ​ស្រស់​ស្អាត​ និង​គួរ​ឱ្យ​ទាក់​ទាញ​អញ្ចឹង​​?

ប្រភព៖ koreaboo

(Number Of Views: 364 times)