គេ​បាន​ឃើញ Luhan សមាជិក​ក្រុម​ចម្រៀង​ EXO និង​តារា​សម្តែង​ស្រី Guan Xiaotong នៅ​ហាង​លក់​សម្លៀក​បំពាក់​អាពាហ៍​ពិពាហ៍​។ យោង​តា​​ម​សេច​ក្តី​រាយការណ៍​របស់​គេហ​​ទំព័រ​ព័ត៌មាន​ចិន​មួយ​ចំនួន​ដែល​ចេញ​ផ្សាយ​ថា​មាន​គេ​បាន​ឃើញអ្នក​ទាំង​ពីរ​នៅ​ហាង​លក់​សម្លៀក​បំពាក់​អាពាហ៍​ពិពាហ៍កាល​ពី​ថ្ងៃទី៦ ខែកុម្ភៈ​ អា​ច​ជា​តម្រុយ​បញ្ជាក់​ថា​គម្រោង​អាពាហ៍​ពិពាហ៍​របស់​​អ្នក​ទាំង​ពីរ​នឹង​កើត​ឡើង​មិន​យូរ​ទេ​។ អ្នក​ទាំង​ពី​រ​ក៏ជាប់ក្នុង​ពាក្យ​ចចាម​អារ៉ាម​ពី​អាពាហ៍​ពិពាហ៍​របស់​ពួក​គេ​ ក៏ដូច​ជា​ការ​មាន​ផ្ទៃ​ពោះដែរ​​ ហើយ​មើល​ទៅ​សេចក្តី​រាយការណ៍​ពី​មង្គល​របស់​ពួក​គេ​លើក​នេះ​អាច​ជា​ការ​ពិត​ហើយ​។

ទោះ​ជា​យ៉ាង​ណា អ្នក​គាំទ្រ​មួយ​ចំនួន​បាន​និយាយ​ថា Guan Xiaotong បាន​ទៅ​ហាង​លក់​រ៉ូប​អាពាហ៍​ពិពាហ៍​ដើម្បី​ថត​​ភាព​យន្ត​ភាគ​នា​ពេល​ខាង​មុខ​ដោយ​ព្រោះ​ពួកគេ​បាន​ឃើញ​ក្រុម​ការងារ​ថត​រឿង​នៅ​ទី​នោះ​ដែរ​។ Luhan និង​ Guan Xiaotong ត្រូវ​បាន​គេ​ដឹង​ថា​ស្រឡាញ់​គ្នា​នៅ​ខែ​តុលា ឆ្នាំ​២០១៧​៕

ប្រភព៖ allkpop

(Number Of Views: 797 times)