មាន​ពេ​ល​ខ្លះ​តារា​ចម្រៀង​ល្បីៗ​បាន​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុកដាក់​ចំពោះ​អ្នក​គាំទ្រ​មួយ​ចំនួន​​របស់​ពួក​គេ​។ ជួ​នកាល មនុស្ស​គិត​ថា​តារា​ចម្រៀង​ល្បីៗ​មិន​សូវ​អើ​ពើ​នឹង​អ្នក​គាំទ្រ​របស់​ពួក​គេ​ទេ​។ ប៉ុន្តែ​ការ​ពិត​ តារា​ចម្រៀង​ល្បីៗ​ទាំង​នេះ​ពិត​ជា​ស្រឡាញ់​អ្នក​គាំ​ទ្រ​ទាំង​អស់​របស់​ពួក​គេ​​ណាស់​។ ខាង​ក្រោម​នេះ​គឺជាឱកាស​មួយ​ចំនួន​ដែល​បង្ហាញ​ថា​តារា​ចម្រៀង​ទាំង​នេះ​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​គាំទ្រ​របស់​ពួក​គេ​មែន​។

1. ក្រុម BTS 

ពេល​ដែល Angelica ក្មេង​ស្រី​វ័យ​ក្មេង​ម្នាក់​ដែល​មាន​ជម្ងឺ​មិន​អាច​ព្យាបាល​បាន​ប្រាថ្នា​ចង់​ជួប​ក្រុម​ BTS។ អង្គ​ការ​ “Make-A-Wish” បាន​សម្រេច​ក្តី​បំណង​របស់​នាង​។

2. T.O.P ក្រុម Big Bang ព្យាយាម​លើក​ទឹក​ចិត្ត​អ្នក​គាំទ្រ​ម្នាក់​

T.O.P គឺជា​បុរស​ដែល​មាន​ចិត្ត​សប្បុរស​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​​អ្នក​គាំទ្រ​របស់​គាត់​តាម​រយៈ​គណនី​បណ្តាញ​សង្គម​អន​ឡាញ​ដើម្បី​ឱ្យ​ពួក​គេ​ដឹង​ថា​គាត់​ស្តាប់​ និង​កត់​សម្គាល់​រឿង​របស់​ពួក​គេ​។ T.O.P បាន​ឆ្លើយ​តប​សារ​ទៅ​អ្នក​គាំទ្រ​ម្នាក់​ដែល​មាន​ភាព​ក្រៀម​ក្រំ​ ហើយ​ការ​សន្ទនា​របស់​ពួក​គេ​មាន​ខ្លឹម​សារ​ដូច​ខាង​ក្រោម​៖

អ្នក​គាំទ្រ​៖ ទោះ​បី​ខ្ញុំ​មិន​មែន​ជា​ម្នាក់​ដែល​បាន​ទទួល​សារ​ឆ្លើយ​តប​ពី​អ្នក​ ពេល​ដែល​ខ្ញុំ​បាន​ឃើញការ​បញ្ចេញ​​មតិ​របស់​បងដូច្នេះ​ “ការ​តូច​ចិត្ត​ជា​ការ​ខុស​ឆ្គង​” ដើម្បី​ផ្ញើ​លើក​ទឹក​ចិត្ត​បុគ្គល​ម្នាក់​ដែល​សួរ​ថា​ហេតុ​អ្វី​អ្នក​ដូច​ជា​ផ្កា​មួយ​ទង​ដែល​នឹង​ក្រៀម​ស្វិត​ឆាប់ៗ​ខាង​មុខ​ ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​អារម្មណ៍របស់​​ខ្ញុំ​។ ប៉ុន្មាន​ម៉ោង​មុន​ ខ្ញុំ​ក៏បាន​កំពុង​គិត​ពី​គំនិត​អាក្រក់ៗ​មួយ​ចំនួន​រហូត​ដល់​ចង់​ធ្វើ​បាប​ខ្លួន​ឯង​​…ខ្ញុំ​តែង​តែ​សប្បាយ​រីក​រាយ​ឡើង​វិញ​ព្រោះតែ​បង​។ ខ្ញុំ​អរគុណ​ណាស់​…បង​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​មនុស្ស​សប្បាយ​ចិត្ត​វិញ​ទេ​ ប៉ុន្តែ​បង​គឺជា​បុគ្គល​ម្នាក់​ដែល​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​កើត​សរសើរ​ទៀត​ផង​​។

TOP៖ មនុស្ស​មិន​ល្ងង់​ និង​សប្បាយ​ចិត្ត​ខ្លាំង​ពេល​ដែល​ពួក​គេ​គិត​ពី​ការ​ធ្វើ​អ្វី​មួួ​យ​ដែល​អស្ចារ្យ​។

3. Bobby ក្រុម iKON ជួយ​យក​អាសា​អ្នក​គាំទ្រ​មានផ្ទៃ​​ពោះ​ម្នាក់​

អំឡុង​ពេល​កម្មវិធី​ប្រគំ​តន្ត្រីមួយ​​នៅ​ Busan លោក Bobby បាន​ឃើញអ្នក​គាំទ្រ​ដែល​មាន​ទម្ងន់​ម្នាក់​ឈរ​មើល​នៅ​ខាង​ក្រោយ​ឆាក​។ គាត់​បាន​ដើរ​ទៅ​ជិត​នាង​ និង​យក​អាវ​ធំ​របស់​គាត់​គ្រប​លើ​នាង​។ ពេល​ដែល​អ្នកគាំទ្រ​ដទៃ​ទៀត​ចង់​ទាញ​យក​អាវ​នោះ​ដែរ​ គាត់​បាន​ទាញ​យកវា​ទៅ​ពាក់​ឱ្យ​អ្នក​គាំទ្រ​ដែល​មាន​ផ្ទៃ​ពោះ​រូប​នេះ​។

4. N ក្រុម VIXX ធ្វើ​ប័ណ្ណ​សរសេរ​ដោយ​ដៃ​ខ្លួន​ឯង​ដើម្បី​ចែក​ឱ្យ​អ្នក​គាំទ្រ​

ពេល​ដែល​អ្នក​គាំទ្រ​ ២០០០ នាក់​បាន​ចូល​រួម​ពិធី​ខួប​កំណើត​របស់​គាត់​នៅ​ប្រទេស​ជប៉ុន​ កំលោះ N បាន​បង្ហាញ​ពី​សេចក្តីស្រឡាញ់​​ពិត​របស់​គាត់​ដល់​អ្នក​គាំទ្រ​ដោយ​បាន​ធ្វើ​កាត​​សរសេរ​ដោយ​ដៃ​ដើម្បី​ចែក​ឱ្យ​អ្នក​គាំទ្រ​របស់​គាត់ម្នាក់​មួយ​​។

5. G-Dragon ក្រុម Big Bang យក​អាវ​ធំ​របស់​គាត់គ្រប​ជើង​អ្នក​គាំទ្រ​វ័យ​ក្មេង​ម្នាក់​

កំលោះ G-Dragon ដែល​មាន​សន្តាន​ចិត្ត​ល្អ​ជួយ​អ្នក​គាំទ្រដោយ​មិន​ប្រកាន់​វ័យ​របស់​ពួក​គេ​ទេ។ ពេល​ដែល​អ្នក​គាំទ្រ​តូចល្អិត​​របស់​គាត់​ត្រូវ​ផ្គូ​ផ្គង​ឱ្យ​​លេង​ហ្គេម​ជាមួយ​គាត់​ គាត់​បាន​យក​អាវ​ធំ​របស់​គាត់​ទៅ​គ្រប​ជើង​របស់​នាង​ព្រោះ​នាង​ស្លៀក​សំពត់​។

6. Jackson ក្រុម GOT7 ទិញ​ទឹក​ឱ្យ​អ្នក​គាំទ្រ

ប្រទេស​កូរ៉េ​ខាង​ត្បូង​អាច​មើល​ទៅ​មាន​អាកាស​ធាតុ​ក្តៅ​ខ្លាំង​ពេល​ដែល​ Jackson បាន​ឃើញ​អ្នក​គាំទ្រ​ជា​ច្រើន​របស់​គាត់​រង់​ចំា​ចង់​ឃើញ​ក្រុម GOT7 ដោយ​គាត់​បាន​ទិញ​ទឹក​ឱ្យ​អ្នក​គាំទ្រ​ជា​ច្រើន​របស់​គាត់​ដើម្បី​ឱ្យ​ពួក​​គេ​មាន​ជាតិ​ទឹក​ក្នុង​ខ្លួន​ និង​មាន​សុខ​ភាព​ល្អ​។

7. Yugyeom និង​ Jinyoung  ក្រុម GOT7 ឱ្យ​អាវ​ធំ​របស់​ពួក​គេ​ទៅ​អ្នក​គាំទ្រ​ពេល​មេឃ​ភ្លៀង

ពេល​មេឃ​ស្រាប់​តែ​ភ្លៀង​ភ្លាម​មួ​យ​រំពេច​ Yugyeom និង​ Jinyoung បាន​ឱ្យ​អាវ​ធំ​របស់​ពួក​គេ​ទៅ​អ្នក​គាំទ្រ​ដើម្បី​បាំង​ភ្លៀង​។ នេះ​គឺ​ទង្វើ​ល្អ​ និង​យក​ចិត្ត​ទុក​ដាក់​ដល់​អ្នក​ដទៃ​របស់​កំលោះ​ក្នុង​ដួង​ចិត្ត​យើង​។

8. Jonghyun ក្រុម SHINee ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ម្នាក់​ភ្ញាក់​ផ្អើល​

ការ​បង្ហាញ​ខ្លួន​របស់​តារា​ចម្រៀង​នៅ​កន្លែង​ធ្វើ​ការ​របស់​អ្នក​គាំទ្រ​គឺ​ជា​មធ្យោបាយ​មួយ​ល្អ​បំផុត​​។ Jonghyun ដែល​បាន​លា​ចាក​លោក​ទៅ​ហើយ​នោះ​គឺ​ជា​តារា​ចម្រៀង​អស្ចារ្យ​​ម្នាក់​ដែល​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​គាំទ្រ​របស់​គាត់​ គាត់​បាន​ទៅ​កន្លែង​ធ្វើ​ការ​របស់  Shawol ដើម្បី​ធ្វើ​ឱ្យ​នាង​ភ្ញាក់​ផ្អើល​។ គាត់​ថែ​ម​ទាំង​ជួយ​ធ្វើ​ការ​របស់​នាង​ និង​ធ្វើ​ទឹក​ផ្លែឈើ​ក្រឡុក​ឱ្យ​នាង​ញុំា​ទៀត​ផង​។ កាយ​វិការ​របស់​គាត់​នេះ​បញ្ជាក់​ថា​ទោះ​គាត់​ទៅ​កន្លែង​ណា​ក៏ដោយ​ គាត់​តែ​ង​តែ​ស្រឡាញ់​អ្នក​គាំទ្រ​របស់​គាត់​៕

ប្រភព៖ allkpop

(Number Of Views: 854 times)