ក្រុម EXO និង​ កញ្ញា CL នឹង​ធ្វើ​ជា​អ្នក​តំណាង​ឱ្យ​ប្រទេស​កូរ៉េ​ទៅ​ចូល​រួម​កម្មវិធី​បិទ​ព្រឹត្តិការណ៍​កីឡា​អូឡាំ​ពិច​ Pyeongchang Winter Olympics ឆ្នាំ​២០១៨។  IOC បាន​ចំណាយ​ពេល​ធ្វើ​ការ​ជ្រើ​សរើស​តារា​ចម្រៀង​មួយ​ចំនួន​ដើម្បី​ឱ្យ​សម្តែង​នៅ​ព្រឹត្តិការណ៍​បិទ​បញ្ចប់​កីឡា​អូឡាំ​ពិច ប៉ុន្តែ​បាន​សម្រេច​ចិត្ត​ជ្រើស​រើស​ក្រុម EXO និង​ កញ្ញា CL ដោយ​គិត​ថា​មាន​តែ​ពួក​គេ​ទេ​ដែល​ស័ក្តិ​សម​សម្តែង​ក្នុង​ព្រឹត្តិការណ៍​នោះ​ជាង​​គេ​។

ក្រុម EXO មាន​បទ​ពិសោធន៍​ច្រើន​ជាមួយ​នឹង​ព្រឹត្តិការណ៍​អូឡាំ​ពិច​មួយ​ចំនួន​ដោយ​ថ្មីៗ​នេះ​ Baekhyun ទើប​តែ​បាន​ច្រៀង​ចម្រៀងគោរព​ទង់​​ជាតិ​សម្រាប់​​ពិធី​បើក​អង្គ​ប្រជុំ​ទូទៅ​សម្រាប់​គណកម្មាការ​អូឡាំពិច​អន្តរជាតិ​។

ព្រឹត្តិការណ៍កីឡា​អូឡាំ​ពិច​នា​រដូវ​រងា Pyeongchang ​​​ឆ្នាំ​២០១៨ នឹង​ប្រព្រឹត្តណ៍​ធ្វើ​ឡើង​នៅ​ថ្ងៃទី៩ខែកុម្ភៈ ដល់​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ​២០១៨​៕

ប្រភព៖ allkpopsoompi

(Number Of Views: 476 times)